សមាជបក្សកុម្មុយនិស្តចិនលើកទី១៩បើកធ្វើសន្និសីទសារព័ត៌មានលើកទី៦ ដើម្បីឧទ្ទេសនាមអំពីសភាពការណ៍នៃការកសាងប្រទេសចិនដ៏ស្រស់ប្រិមប្រិយតាមទស្សនៈអភិវឌ្ឍន៍បៃតង
2017-10-24 14:43:34 cri Web Editor:Sun
រសៀលថ្ងៃទី២៣ខែតុលា មជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានរៀបចំធ្វើសន្និសីទសារព័ត៌មានលើកទី៦ លោក Guo Weimin អ្នកនាំពាក្យព័ត៌មាននៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានអញ្ជើញលោក Li Ganjie លេខាធិការនៃក្រុមបក្សកុម្មុយនិស្តចិននិងជារដ្ឋមន្ត្រីក្រសួងការពារបរិស្ថានចិននិងលោក Yang Weimin អនុប្រធានការិយាល័យនៃក្រុមដឹកនាំហិរញ្ញវត្ថុមជ្ឈិម ដើម្បីឧទ្ទេសនាមសភាពការណ៍និងឆ្លើយសំនួរអ្នកសារព័ត៌មានជុំវិញ"ការអនុវត្តជាក់ស្តែងនូវទស្សនៈអភិវឌ្ឍន៍បៃតង កសាងប្រទេសចិនដ៏ស្រស់ប្រិមប្រិយ" ។