លោកអតីតឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅ​ប្រទេស​ចិន​វាយ​តម្លៃ​ខ្ពស់​​ចំពោះ​របាយការ​ណ៍​នៃ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើកទី ១៩
2017-10-24 15:48:36  cri  Web Editor:Li

 

សមាជបក្សកុម្មុយនិស្ត​ចិន​លើកទី ១៩ ដែល​បាន​បើកធ្វើ​នៅ​ក្រុង​ប៉េកាំង​បាន​ក្លាយទៅ​ជា​ចំណុច​ចាប់អារម្មណ៍របស់​ឥស្សរជនវៀតណាម​​ក្នុង​គ្រប់​មជ្ឈដ្ឋាន​ ។ ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​នៃ​វិទ្យុអន្តរជាតិ​ចិន​ លោក Tran Van Luat អតីត​អនុរដ្ឋមន្ត្រី​ឃោសនានិង​អប់រំនៃ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម​និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​វៀតណាម​​ប្រចាំនៅ​ប្រទេស​ចិន​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​របាយការណ៍​នៃ​សមាជលើកទី ១៩ ​ដែល​បាន​លើកឡើង​គំនិត​ថ្មី​  ការវិនិច្ឆ័យ​ថ្មី​  គំនិត​ផ្តួចផ្តើម​​ថ្មី​និង​វិធានការ​ថ្មី​ ។ លោក​បាន​សម្គាល់​ថា​ សមិទ្ធិផលរបស់​​ប្រទស​ចិន​​ក្នុង​រយៈពេល​ ៥ ឆ្នាំ​កន្លង​ទៅនេះ​ បាន​ផ្តល់​បទ​ពិសោធន៍​សំខាន់​ៗ​ដល់​ការ​អភិវឌ្ឍ​លើ​សកលលោក ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ