សេចក្តី​ជូន​ដំណឹង​ជាមុន​អំពី​ការផ្សាយផ្ទាល់​នៃ​សកម្មភាព​សន្និសីទ​កាសែត​ជាមួយ​អ្នក​យក​ព័ត៌មាន​ក្នុង​និង​ក្រៅ​ប្រទេស​នៃ​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​នីតិកាល​ថ្មី
2017-10-24 16:04:45  cri  Web Editor:Deng

     នៅ​ថ្ងៃទី ២៥ ​ខែតុលា​ខាងមុខ​នេះ  ​សមាជិក​អចិន្ត្រៃយ៍​ទាំង​អស់​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​នីតិកាល​ថ្មី​នឹង​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​និង​ក្រៅ​ប្រទេស​នៅ​វិមាន​ប្រជាជន​ក្រុងប៉េកាំង។

      នៅ​ពេល​នោះ  វិទ្យុ​អន្តរជាតិ​ចិន​នឹង​ធ្វើ​ការផ្សាយ​ផ្ទាល់​ជា​ភាសា​ចិន​កុកងឺ ​ភាសា​អង់គ្លេស ​និង​ភាសា​រុស្ស៊ី។

      ជាមួយគ្នានេះ  ​ក៏​មាន​ការផ្សព្វ​ផ្សាយ​​តាមរយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ក្នុង​និង​ក្រៅ​ប្រទេស​ដូចជា​ផេក​ Facebook ​Twitter ​Weibo ​Wechat ​ជា​ដើម​ ​វិទ្យុ​យើង​ក៏​នឹង​ធ្វើ​ការផ្សាយ​ផ្ទាល់​ជា​ពិសេស​ជា​ភាសា​បរទេស​ចំនួន​ជាង ៤០ ​ភាសា​ដោយ​ក្នុង​នោះ​រួម​មាន​៖ ​ភាសា​ខ្មែរ ​ភាសា​ឡាវ​ ភាសា​វៀតណាម ​​​ចិន​កុកងឺ​និង​អង់គ្លេស​ជាដើម​៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ