អ្នកដឹកនាំ​ប្រទេស បក្ស និង​អង្គការស្ថាប័ន​បរទេស​មួយ​ចំនួន​ចូលរួម​អបអរ​ការបើក​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩
2017-10-24 16:03:19  cri  Web Editor:Deng

      ក្នុង​អំឡុង​ពេល​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​ ១៩ ​កំពុង​បើកធ្វើ​នៅ​ក្រុង​ប៉េកាំង  ​​អ្នកដឹកនាំ​ប្រទេស​ បក្ស​ ​និង​អង្គការ​ស្ថាប័ន​បរទេស​មួយ​ចំនួន​បាន​ផ្ញើ​សារ​​និង​លិខិត​​ជាបន្ត​​បន្ទាប់​ដោយឡែក​ពីគ្នា​ដល់​ភាគី​ចិន​ដើម្បី​ចូលរួម​អបអរសាទរ​ដោយ​ភាព​កក់ក្តៅ។

      លោក Mahmoud Abbas ​ប្រធានាធិបតី​ប៉ាឡេស្ទីន​បាន​ថ្លែង​ក្នុង​លិខិត​អបអរ​សាទរ​ថា  ​របាយការណ៍​ដែល​លោក​អគ្គលេខាធិការ​ ស៊ី ជីនភីង ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បើក​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ​មិនគ្រាន់តែ​បាន​បង្ហាញ​នូវ​ទឹកចិត្ត​ម៉ឹងម៉ាត់​និង​ជំនឿ​ទុកចិត្ត​ខ្លាំងក្លា​នៃ​ការទទួលបាន​ភាពស្តារឡើងវិញ​ដ៏​រុងរឿង​និង​មហិមា​នៃ​ប្រជាជាតិ​ចិន​និង​ការឈាន​ចូល​​ជួរ​​មុខ​លើ​ពិភពលោក​​របស់​ប្រជាជន​​ចិន​​ប៉ុណ្ណោះ​ទេ  ​ថែមទាំង​នឹង​ផ្តល់​សមិទ្ធិផល​ដល់​មនុស្សជាតិ​ទូទាំង​ពិភពលោក​ទៀត​ផង។

      លោកស្រី​ Gloria Macapagal Arroyo  ​អតីត​ប្រធានាធិបតី​ហ្វីលីពីន​បាន​ថ្លែង​ក្នុង​សារអបអរសាទរ​ថា  ​ប្រជាជាតិ​ចិន​មុខ​ជា​នឹង​សម្រេច​បាន​ការស្តារ​ឡើង​វិញ​ដ៏​មហិមា​ជាក់ជា​មិន​ខាន  ​ហើយ​បោះ​ជំហាន​ឈាន​ឆ្ពោះ​ទៅ​កាន់​ការ​កសាង​​សមាគមន៍​​វាសនា​​តែ​មួយ​សម្រាប់​​​មនុស្សជាតិ​នៃ​បក្ស​កុម្មុយនិស្ត​ចិន​នឹង​កាន់តែ​រឹងមាំ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ