សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើកទី​១៩​ជ្រើសរើស​គណៈកម្មាធិការ​មជ្ឈិម​ អាណត្តិ​ថ្មី​ គតិ​សង្គមនិយម​ប្រកបដោយ​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក​ស៊ីជីនភីង​ចម្លង​ចូល​ទៅក្នុង​លក្ខនិ្តកៈ​បក្ស​
2017-10-24 18:05:05  cri  Web Editor:Wei

    ថៃ្ងទី២៤ ខែតុលានេះ សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើកទី​១៩​ដែល​មាន​រយៈ​ពេល​៧ថៃ្ង​បាន​បិទបញ្ចប់​សម័យ​ប្រជុំ​នៅ​ក្រុង​ប៉េកាំង​។សមាជ​លើកនេះ​បាន​ជ្រើសរើស​គណៈកម្មា​ធិការ​មជ្ឈិម​អាណត្តិ​ថ្មី​ដែល​រៀបចំ​ដោយ​សមាជិក​ ចំនួន​២០៤​រូប​ ដូចមាន​លោកស៊ីជីនភីង​ជាដើម​និង​សមាជិក​ត្រៀម​ ចំនួន​១៧២​រូប​ព្រមទាំង​គណៈកម្មាធិការ​ត្រួតពិនិត្យ​វិន័យ​នៃ​មជ្ឈិមបក្ស​ អាណត្តិថ្មី​ដែល​រៀបចំ​ដោយ​សមាជិក​ ចំនួន​១៣៣រូប។​សមាជ​លើកនេះ​ក៏បាន​អនុម័ត​លើ​គម្រោង​ធ្វើ​វិសោធនកម្ម​លើ​លក្ខនិ្តកៈ​បក្ស​កុម្មុយនិស្ត​ចិន​ ហើយបាន​សម្រេចនឹង​យក​គតិ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក​ស៊ីជីនភីង​ចម្លងចូល​ទៅក្នុង​លក្ខនិ្តកៈ​បក្ស​ផង​ដែរ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ