ប្រទេសចិន​ដែលបាន​ឈានចូល​យុគសម័យថ្មី​នឹង​រួមវិភាគទាន​ថ្មី​ដល់​ពិភពលោក​ទាំងមូល​
2017-10-23 17:27:54  cri  Web Editor:Sun

 

    លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ថ្លែង​ក្នុង​របាយការណ៍​នៃ​សមាជ​បក្ស​កុម្មុនិស្តចិន​លើក​ទី១៩ថា ​សង្គមនិយម​ដែលមាន​លក្ខណៈពិសេស​ចិនបាន​ឈានចូល​យុគសម័យ​ថ្មី ​នេះ​ជា​ចំណុច​ប្រវត្តិសាស្ត្រថ្មី​នៃ​ការអភិវឌ្ឍ​របស់​ប្រទេសចិន ។

    កាលពី​ខែសីហា​ឆ្នាំ២០១៧នេះ ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ឯករាជ្យ​នៃប្រទេស​បារាំង​ Ipsos ​បាន​ធ្វើ​ការស្ទង់មតិលើ​ប្រជាជន​នៃ​ប្រទេស​ចំនួន២៦​ដូចជា​ប្រទេសចិន​ សហរដ្ឋអាមេរិក ​អង់គ្លេស​និង​ជប៉ុន​ជាដើម​ ហើយ​លទ្ធផល​បង្ហាញថា ​ជនជាតិចិន​៨៧​ភាគរយ​មាន​ឥរិយាបទ​វិជ្ជមាន​ចំពោះ​ការអភិវឌ្ឍ​របស់​ប្រទេសចិន​នៅ​ពេលអនាគត ​គឺ​ឈរនៅ​លំដាប់ថ្នាក់​ទីមួយ​ក្នុង​ចំណោម​ប្រទេស​ទទួល​ការស្រាវជ្រាវ​ទាំងនោះ ។

បើតាម​ទស្សនៈ​របស់​លោកចានីង ប្រធាន​មន្ទីរស្រាវជ្រាវ​ចុងបូព៌ា​នៃ​វិទ្យាស្ថាន​រុស្ស៊ី​បានបញ្ជាក់ថា ប្រទេសចិន​ទទួលបាន​ជោគជ័យ​ក្នុងវិស័យ​ការច្នៃប្រឌិតថ្មី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាដើម ដោយសារ​បាន​ប្រើប្រាស់​រូបមន្ត​សង្គមនិយម​ដែលមាន​លក្ខណៈពិសេស​ចិន ហើយ​ការរៀបចំ​ចាត់ចែង​និង​ផែនការ​ជាយុទ្ធសាស្ត្រ​នៃ​បក្សកុម្មុនិស្តចិន​ក្នុងសមាជ​លើកទី ១៩ បាន​រួមវិភាគទាន​ជា​គំរូ​ដ៏សំខាន់​សម្រាប់​ប្រទេស​ផ្សេងទៀត ។

      ព្រមជាមួយនេះ​ ប្រទេស​ចិន​ក៏​បាន​ផ្តល់​គំរូ​និង​បទពិសោធ​ក្នុង​វិស័យ​ប្រឆាំង​អំពើ​ពុករលួយ​ផងដែរ។ ​លោក Simon Khaya Moyo  ​រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌មាន ​និង​​ផ្សព្វផ្សាយ​ប្រទេស​ស៊ីមបាវ៉េ​ ​​ទទួល​បន្ទុក​ជា​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​សហសម្ព័ន្ធ​ជនជាតិ​-​រណសិរ្ស​ស្នេហា​ជាតិ​អាហ្វ្រិក​ ដែល​ជា​បក្ស​កាន់​អំណាច​ស៊ីមបាវ៉េ​បាន​ថ្លែង​ថា  ​យើង​ខ្ញុំ​សូម​កោត​សរសើរ​ដល់​សកម្មភាព​ប្រឆាំង​អំពើ​ពុករលួយ​នៃ​បក្ស​កុម្មុយនិស្ត​ចិន​។ ​យើង​ខ្ញុំ​ក៏​កំពុង​ធ្វើ​ការប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ដែរ ​ហើយ​នេះ​មិនមែន​ជា​ភារកិច្ច​ងាយស្រួល​ទេ។ ​ប្រទេស​យើង​ត្រូវតែ​សិក្សា​រៀន​សូត្រ​នូវ​បទពិសោធ​ទាំង​នេះ​ពី​ប្រទេស​ចិន ​ជាពិសេស​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ប្រឆាំង​អំពើ​ពុករលួយ​នៃ​ប្រទេស​យើង​ កាន់តែ​ត្រូវ​រៀន​សូត្រ​​​បទពិសោធ​​ទាំង​នេះ​ពី​ប្រទេស​ចិន​។

ក្នុង​ឋានៈ​ជា​គណៈបក្ស​ធំ​ទី​១​លើ​ពិភពលោក ​បក្ស​កុម្មុយនិស្ត​ចិន​បាន​គូស​បញ្ជាក់​ក្នុង​របាយការណ៍​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ថា ​បក្ស​កុម្មុយនិស្ត​ចិន​ជា​បក្ស​ដែល​ស្វែង​រក​សុភមង្គល​សម្រាប់​ប្រជាជន​ចិន ​ហើយ​ក៏​ជា​បក្ស​ដែល​តស៊ូ​សម្រាប់​បុព្វហេតុ​វិវឌ្ឍ​ទៅ​មុខ​របស់​មនុស្ស​លោក​ផង​ដែរ។ ​ចំពោះ​អត្ថរស​ចំណែក​នេះ​ លោក​ស្រី​ឯកអគ្គ​រដ្ឋ​ទូត​ប្រទេស​ឡាវ​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​ថ្លែង​ថា ​ចាប់​តាំង​ពី​ចាប់​កំណើត​រហូត​ដល់​ភាព​ខ្លាំង​ក្លា​នៃ​បក្ស​កុម្មុយនិស្ត​ចិន​ដែល​មាន​រយៈ​ពេល​ជាង​៩០​ឆ្នាំ​កន្លង​មក​នេះ ​បក្ស​នេះ​បាន​ដឹក​នាំ​ប្រទេស​ចិន​តាំង​ពី​ភាព​លំបាក​កាល​ពី​មុន​រហូត​ដើរ​ដល់​ផ្លូវ​អភិវឌ្ឍន៍​ប្រកប​ដោយ​ភាព​រុងរឿង​និង​សុខសាន​នា​ពេល​បច្ចុប្បន្ន​ជា​សន្សឹម​ៗ។​បក្ស​កុម្មុយនិស្ត​ចិន​ជា​បក្ស​មួយ​ដែល​ស្រឡាញ់​សន្តិភាព ​យកចិត្តទុកដាក់​ដល់​ការ​អភិវឌ្ឍន៍​ ផ្តួច​ផ្តើម​គំនិត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​និង​ឈ្នះ​ឈ្នះ​ជា​មួយ​គ្នា។​បក្ស​កុម្មុយនិស្ត​ចិន​អនុវត្ត​គោល​នយោបាយ​ការ​ទូត​ឯករាជ្យ​ ម្ចាស់​ការ​និង​សន្តិភាព​ ហើយ​បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​សន្តិភាព​ពិភពលោក។​ផ្លូវ​អភិវឌ្ឍន៍​ដែល​បក្ស​កុម្មុយនិស្ត​ចិន​ដឹក​នាំ​ប្រទេស​ចិន​ដើរ​នោះ​បាន​ផ្តល់​បទ​ពិសោធ​ដ៏​មាន​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍន៍​សម្រាប់​គ្រប់​ប្រទេស​លើ​ពិភព​លោក​ក្នុង​នោះ​រួម​មាន​ប្រទេស​ឡាវ​ផង​ដែរ។

    លោក​ Deepak ​អ្នកជំនាញការ​ទទួលបន្ទុក​ស្រាវជ្រាវ​ពី​ប្រទេស​ចិន​នៃ​សកលវិទ្យាល័យ​Jawaharlal ​Nehru ​ប្រទេស​ឥណ្ឌា​បានថ្លែង​ថា​ សមាជ​បក្សកុម្មុយនិស្តចិន​លើកទី ១៩ ​មិនត្រឹម​តែ​​កំណត់​ផែនការ​អភិវឌ្ឍន៍របស់​ប្រទេសចិន​នាពេល​អនាគត​ច្បាស់លាស់​ប៉ុណ្ណោះ​ទេ​​   ថែម​ទាំង​បាន​កំណត់​វិធីសាស្ត្រ​យ៉ាង​ជាក់ស្តែង​ដើម្បី​សម្រេច​គោលដៅ​ទាំង​នេះ​ ។ ​ប្រទេស​ចិន​សម្រេច​បាន​នូវ​ភាព​រុងរឿង​ខ្លាំងក្លា​ថែមមួយ​កម្រិត​​ទៀត​  ដែល​នឹង​អំណោយ​ផល​ដល់​ប្រទេស​នានា​លើ​ពិភពលោក ។

    ក្នុងរបាយការណ៍​ សមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានលើកឡើងនូវគំនិតផ្តួចផ្តើមនិងទស្សនទានមួយចំនួនលើគោលនយោបាយចំណងការទូត​ គោលនយោបាយការពារជាតិ​ កិច្ចសហប្រតិបត្តិការផែ្នកសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់គំនិតផ្តួចផ្តើមខែ្សក្រវាត់មួយនិងផ្លូវមួយជាដើម។លោកស្រី​Marina Sereni​អនុប្រធានសភានៃប្រទេសអ៊ីតាលីបានថែ្លងទៅកាន់អ្នកយកព័ត៌មាននៃវិទ្យុអន្តរជាតិចិនថាលោកស្រីរំពឹងថា​ ប្រទេសទាំងពីរ​ អ៊ីតាលីនិងចិនអាចនឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីបង្កើតសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិទៀតផង៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ