"របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានធ្វើឲ្យប្រទេសហ្វីលីពីននិងអាស៊ានទុកចិត្តបាន"—បទសម្ភាសន៍ពិសេសជាមួយលោក Herman Laurel ផលិតករនៃប្រព័ន្ធសារព័ត៌មានហ្វីលីពីន
2017-10-23 14:46:28 cri Web Editor:Sun
របាយការណ៍ដែលលោកអគ្គលេខាធិការ ស៊ីជីនភីង បានថ្លែងក្នុងពេលបើកអង្គសមាជបក្សកុម្មុយនិស្តចិនលើកទី១៩កំពុងក្លាយជាចំណុចក្តៅដែលទូទាំងពិភពលោកយកចិត្តទុកដាក់ ។ កាលពីថ្ងៃទី២១ខែតុលា លោក Herman Laurel ផលិតករនៃប្រព័ន្ធសារព័ត៌មានហ្វីលីពីនបានថ្លែងនៅពេលទទួលបទសម្ភាសន៍ពិសេសពីអ្នកសារព័ត៌មានវិទ្យុអន្តរជាតិចិនថា របាយការណ៍របស់លោក ស៊ីជីនភីង បានបង្ហាញឲ្យឃើញការប្តេជ្ញាចិត្តអភិវឌ្ឍន៍ដោយសន្តិភាពរបស់ប្រទេសចិន ហើយបានធ្វើឲ្យប្រទេសហ្វីលីពីននិងអាស៊ានទុកចិត្តបាន ។