ថ្ងៃទី២២ខែតុលា លោក Wang Feixue សាស្ត្រាចារ្យនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងសំណង់អេឡេត្រូនិចនៃសកលវិទ្យាល័យបច្ចេកវិទ្យាការពារជាតិចិនដែលចូលរួមសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានថ្លែងនៅក្រុងប៉េកាំងថា ប្រព័ន្ធណែនាំផ្លូវដែលប្រើប្រាស់ផ្កាយរណបសញ្ញា BeiDou ត្រូវបានប្រើប្រាស់ក្នុងមុខរបរនានាជាទូទៅ ហើយត្រូវបានប្រើប្រាស់ក្នុងទូរស័ព្ទដៃជាង១រយលានគ្រឿងផងដែរ ។