ថ្ងៃទី២២ខែតុលា លោក Azman Anuar អ្នកអត្ថាធិប្បាយព័ត៌មានដ៏ជំនាញនៃកាសែត Utusanរបស់ម៉ាឡេស៊ីបានផ្ញើអត្ថបទក្រោមចំណងជើងថា "សមាជបក្សកុម្មុយនិស្តចិនលើកទី១៩និងការជះឥទ្ធិពលមកលើទំនាក់ទំនងម៉ាឡេស៊ីនិងចិន"មកឲ្យវិទ្យុអន្តរជាតិចិន ដោយបានវាយតម្លៃវិជ្ជមានចំពោះសមិទ្ធផលអភិវឌ្ឍន៍ដែលបក្សកុម្មុយនិស្តចិនដឹកនាំប្រទេសចិនទទួលបានក្នុងគ្រប់វិស័យក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ហើយសម្គាល់ថា ការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១៩គឺមានអត្ថន័យសំខាន់ណាស់ ។