វិទ្យាករ​ឆេក​យល់​ឃើញ​ថា​ ​បទ​ពិសោធន៍​របស់​​ចិន​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​  មូលធននិយម​​មិន​មែន​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​សម្រេច​ការអភិវឌ្ឍ​គ្រប់​ប្រទេស​នោះ​ទេ
2017-10-23 15:13:19  cri  Web Editor:Deng
      លោក Karel uroda ​ជា​ប្រិយមិត្ត​អ្នក​ស្តាប់​ដ៏​ស្មោះត្រង់​របស់​វិទ្យុ​អន្តរជាតិ​ចិន​ផ្នែក​ភាសា​ឆេក ​ហើយ​លោក​បាន​តាមដាន​យកចិត្ត​ទុកដាក់​ដល់​ការផ្សព្វផ្សាយ​អំពី​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ​។ ​ពេល​ទទួល​បទសម្ភាស​ លោក​បាន​ថ្លែង​ថា  ​សមិទ្ធិផល​នៃ​ការកសាង​នៃ​ប្រទេស​ចិន​បាន​បញ្ជាក់​ច្បាស់​ថា ​មូលធននិយម​មិន​មែន​ជា​ជម្រើស​តែ​មួយគត់​សម្រាប់​​សម្រេច​ការអភិវឌ្ឍ​គ្រប់​ប្រទេស​នោះ​ទេ។​ ​ការប្រកាន់​ខ្ជាប់​ផ្លូវ​សង្គមនិយម​ដ៏​មាន​លក្ខណៈ​ពិសេស​របស់​ចិន​ ​មិន​គ្រាន់​តែ​សមស្រប​នឹង​សភាពការណ៍​ជាតិ​របស់​ចិន​ទេ ​ថែមទាំង​ជា​ការធានា​រ៉ាប់​រង់​ជាមូលដ្ឋាន​នៃ​ការជំរុញ​ការអភិវឌ្ឍ​គ្រប់​វិស័យ​របស់​ជនជាតិ​ចិន​ ​និង​ការសម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ចិន​ទាំង​អស់​មាន​ជីវភាព​ធូរធា​​ទៀត​ផង៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ