ប៉ុន្មានថ្ងៃកន្លងមកនេះ ទស្សនៈសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក ស៊ី ជីនភីង ត្រូវបានសហគមន៍អន្តរជាតិយកចិត្តទុកដាក់យ៉ាងខ្ពស់ សមត្ថភាពបន្ត ច្នៃប្រឌិតថ្មី និងអភិវឌ្ឍន៍ខាងទ្រឹស្ត្រីនៃបក្សកុម្មុយនិស្តចិនទទួលបានការកោតសរសើរយ៉ាងទូលំទូលាយ។
កាសែត «Manila Standard» របស់ហ្វីលីពីនបានផ្សាយថា ក្នុងពេលបើកសម័យប្រជុំនៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ លោក ស៊ី ជីនភីង បានថ្លែងក្នុងរបាយការណ៍ថា ទស្សនៈសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ចិនក្នុងយុគសម័យថ្មីបានចាក់គ្រឹះដ៏សំខាន់សម្រាប់ទ្រឹស្ត្រីបក្សកុម្មុយនិស្តចិនធ្វើការដឹកនាំទូទាំងប្រទេសចិន ធ្វើការកសាងប្រទេសជាតិដែលមានទំនើបកម្មសង្គមនិយមដ៏មហិមា៕