ថ្ងៃទី ២២ ខែតុលា មជ្ឈមណ្ឌលព័ត៌មានសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានធ្វើសន្និសិទកាសែតរួមគ្នាក្រោមប្រធានបទ " ផ្លូវកសាងកម្លាំងកងទ័ពដែលមានលក្ខណៈពិសេសរបស់ប្រទេសចិន " ដោយបានអញ្ជើញតំណាងបីរូបគឺ លោកស្រី Liu Fang សេនាធិការការិយាល័យកិច្ចសហប្រតិបត្តិការយោធាជាមួយអន្តរជាតិនៃគណៈកម្មាធិការកិច្ចការយោធាមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Liu Rui នាយកងវរសេនាធំនៃក្រុមកងអាកាសចិន និងលោក Wang Feixue សាស្ត្រាចារ្យវិទ្យាស្ថានអេឡិចត្រូនិចនៃសកលវិទ្យាល័យបច្ចេកវិទ្យាការពារជាតិមកដល់កន្លែង ដើម្បីធ្វើជាវាគ្មិនផ្ត់បទសម្ភាសដល់អ្នកយកព័ត៌មានក្នុងនិងក្រៅប្រទេស៕