តំណាង​សមាជ​លើក​ទី​១៩​លើ​វិស័យ​អប់រំ​ថែ្លង​ថា​ កំណែទម្រង់​លើវិស័យ​អប់រំ​នៃ​ប្រទេស ចិន​ឈាន​ចូល​ដំណាក់កាល​ថ្មី
2017-10-23 15:15:24  cri  Web Editor:Wei

    

      ថៃ្ងទី​២២​ ខែ​តុលា​ សមាជ​បក្សកុម្មុយនិស្ត​ចិន​លើកទី​១៩​កំពុង​បើកធ្វើ​នៅ​ក្រុង​ប៉េកាំង។​តំណាង​ជាច្រើន​រូប​លើ​វិស័យ​អប់រំ​បាន​ថែ្លង​ក្នុង​អង្គប្រជុំ​ថា ​កំណែទម្រង់​លើវិស័យ​អប់រំ​នៃ​ប្រទេស​ចិន​កំពុង​រីកចម្រើន​ដោយ​ស្ថិរភាព​ បច្ចុប្បន្ននេះ​បាន​ឈាន​ចូល​ដំណាក់កាល​ថ្មី​ភារកិច្ច​នៃ​ការអភិវឌ្ឍ​នា​ពេល​អនាគត​គឺជំរុញ​ថែមមួយ​កម្រិតទៀត​នូវ​ការ​អភិវឌ្ឍ​ផែ្នក​អប់រំ​ដោយ​តុល្យភាព​និង​ដោះស្រាយ​ឲ្យបាន​ល្អ​នូវ​បញ្ហា​អតុល្យភាព​និង​មិន​ពេញលេញ​ដើម្បី​បំពេញ​តាម​តម្រូវការ​ដែល​ចេះតែ​កើនឡើង​ឥត​ឈប់ឈរ​ពី​ប្រជាជន​ទទួល​ការអប់រំ​ឲ្យ​កាន់តែ​មាន​គុណភាព​ខ្ពស់​និង​កាន់តែ​យុត្តិធម៌៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ