ថ្ងៃទី ២០ ខែតុលា លោកជំទាវ Vandee Boutthasavong ឯកអគ្គរដ្ឋទូតប្រទេសឡាវប្រចាំនៅប្រទេសចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានីយវិទ្យុអន្តរជាតិចិន ព្រមទាំងបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុអន្តរជាតិចិនអំពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ដែលកំពុងបើកធ្វើ ។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់បក្សកុម្មុយនិស្តចិនតាំងពីរសមាជលើកទី ១៨ មក និងរបាយការណ៍របស់លោកស៊ីជីនភីងក្នុងសមាជលើកទី ១៩ លោកជំទាវសង្កេតឃើញថា លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនមានទស្សនៈពិសេសរបស់ខ្លួនជាច្រើនលើវិស័យអភិបាលកិច្ច ទស្សនៈទាំងនេះពោរពេញទៅដោយតម្រិះប្រាជ្ញានិងទស្សនវិជ្ជា ។