ថ្ងៃទី២១ ខែតុលា គណៈប្រតិភួ តំណាងបក្សនៃសមាជលើកទី ១៩ បានបន្តបើកធ្វើសនិ្នសីទតាមក្រុមនីមួយៗជាបន្តទៀត ដើម្បីរៀបចំបញ្ជីឈ្មោះដែលសនិ្នសីទលើកទីពីរនៃក្រុមប្រធានរបស់សមាជលើកនេះបានអនុម័ត មានដូចជាបញ្ជីឈ្មោះនៃសមាជិកនិងសមាជិកត្រៀមនៃគណៈកម្មាធិកាមជ្ឈិម ក៏ដូចជាបេក្ខជនឈរឈ្មោះនៃគណៈកម្មាធិកាត្រួតពិនិត្យវិន័យមជ្ឈឹមបក្សកុម្មុនិស្តចិនអាណតិ្តទី ១៩ ព្រមនិងពិគ្រោះពិភាក្សាសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្តស្តីពីរបាយការណ៍គណៈកម្មាធិការមជ្ឈិមអាណតិ្តទី ១៨ សេចកី្តព្រាងនៃសេចកី្តសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សអាណត្តិទី ១៨ និងសេចកី្តព្រាងនៃសេចក្តីសម្រេចចិត្តស្តីពី《ការធ្វើវិសោធនកម្មលើលក្ខន្តិកៈបក្ស 》៕