របាយការណ៍ដែលលោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងជូនអង្គសមាជក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី១៩កំពុងក្លាយជាចំណុចក្តៅដែលត្រូវពិភពលោកទាំងមូលចាប់អារម្មណ៍។ថ្ងៃទី២១ខែតុលា ក្នុងពេលផ្តល់បទសម្ភាសជាមួយអ្នកយកព័ត៌មានវិទ្យុអន្តរជាតិចិន លោកWilson Lee FLORESអ្នកជំនាញអំពីបញ្ហានយោបាយអន្តរជាតិរបស់ហ្វីលីពីនបានថ្លែងថា របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានបង្ហាញឲ្យឃើញនូវជំនឿចិត្តផ្នែកប្រព័ន្ធរបប ហើយក៏ធ្វើឲ្យបណ្តាប្រទេសអាស៊ីត្រូវលើកទឹកចិត្តផងដែរ៕