តំណាង​បក្ស​ដែល​ចូលរួម​​សមាជបក្សកុម្មុយនិស្តចិន​លើក​ទី​១៩​ថ្លែង​អំពីទស្សនៈរបស់​លោក​ស៊ី ជីនភីង​ស្តីពី​សង្គមនិយមមាន​លក្ខណៈពិសេស​របស់ប្រទេសចិន​ក្នុងយុគសម័យថ្មី​
2017-10-21 15:07:04  cri  Web Editor:Wang

  ប៉ុន្មានថ្ងៃកន្លងទៅនេះ គតិ​សង្គមនិយមមាន​លក្ខណៈ​ពិសេស​នៃ​ប្រទេសចិន​ក្នុង​យុគ​សម័យ​ថ្មីរបស់​លោក​ស៊ី​​ ជីនភីង​ប្រធានរដ្ឋចិន​​បាន​ក្លាយទៅជា​ចំណុចក្តៅ​ដែល​តំណាង​បក្ស​​គ្រប់​រូប​បាននាំគ្នា​យកទៅ​ពិភាក្សា​និង​រៀងនសូត្រ​។ ​តំណាងបក្សនៃតំបន់​និង​ខេត្ត​នា​នា​​​បាន​នាំគ្នា​ថ្លែង​ថា​ គតិ​​សង្គមនិយមមាន​លក្ខណៈពិសេស​នៃ​ប្រទេសចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោកអគ្គលេខាធិការ​បក្ស​​ស៊ី​ ជីនភីង ​គឺ​ជា​សមិទ្ធផល​ថ្មី​បំផុត​នៃ​ការ​ធ្វើ​ទំនើបកម្ម​ម៉ាក្ស​និយម​ឲ្យ​ទៅជា​លក្ខណៈពិសេសចិន​ ​ជា​ផ្លែផ្កានៃបទពិសោធន៍ក្នុងការ​អនុវត្ត​ជាក់ស្តែង​និង​តម្រិះ​ប្រាជ្ញា​ជាសមូហភាព​របស់​បក្ស​និង​ប្រជាជន​ ​ដែល​បាន​ដើរ​តួនាទី​ណែនាំ​ដ៏​សំខាន់​សម្រាប់​ការ​ត្រួសត្រាយបុព្វហេតុ​របស់​បក្ស​និង​ប្រទេសជាតិ ​ហើយក៏នឹង​ណែនាំប្រជាជាតិចិន​ឲ្យ​ឆ្ពោះទៅកាន់​អនាគត​កាន់តែ​ត្រចះត្រ​ចង់​ផងដែរ​៕

 

 

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ