ថ្ងៃទី២០ខែតុលា មជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានរៀបចំការផ្តល់បទសម្ភាសន៍រួមអំពីការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មី។ តំណាងបក្សចំនួន៥រូបមានលោកWang Zhigang លេខាធិការក្រុមបក្សនិងជាអនុរដ្ឋមន្រ្តីនៃក្រសួងបច្ចេកវិទ្យាចិន លោកWang Xiujie អ្នកសិកស្រាវជ្រាវនៃ មន្ទីរសិក្សាស្រាវជ្រាវផ្នែកសរីរសាស្ត្រខាងពន្ធនិងការធំធាត់នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន និងលោកWang Endongអ្នកវិទ្យាសាស្ត្រទី១នៃក្រុមហ៊ុនLangchaoគ្រុមជាដើមបានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានជាតិនិងអន្តរជាតិ៕