ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​ប្រទេស​កម្ពុជា​ថ្លែងថា​ ទំនាក់ទំនង​រវាង​ចិននិង​​កម្ពុជា​នឹង​ឈាន​ទៅកាន់​ទិសដៅ​ក្នុង​ភាពជាដៃគូ​សហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​បែបថ្មី​បន្ទាប់ពី​សមាជ​បក្សកុម្មុយនិស្តចិន​លើកទី ១៩​
2017-10-21 18:10:15  cri  Web Editor:Zhai

    ក្នុងខណៈពេល​បើកធ្វើ​សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ លោក Xiong Bo ​ឯកអគ្គ​រដ្ឋទូត​ចិនប្រចាំនៅប្រទេសកម្ពុជាបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិននិងទីភ្នាក់ងារសារព័ត៌មានXinhua​នៅក្រុងភ្នំពេញ លោកថ្លែងថា ប្រទេសចិននិងកម្ពុជា​នឹងសម្រេចបាននូវ​​​ការតភ្ជាប់គ្នាផ្នែកយុទ្ធសាស្ត្រអភិវឌ្ឍន៍និង​ទស្សនៈអភិវឌ្ឍន៍ ក៏ដូចជា រូបមន្តអភិវឌ្ឍន៍និងកត្តាអភិវឌ្ឍន៍ ​​ពោលគឺទំនាក់ទំនងទ្វេភាគីនឹងឈានទៅកាន់ទិសដៅក្នុងភាពជាដៃគូ​សហប្រតិបត្តិ​ការជាយុទ្ធសាស្ត្រ​បែបថ្មី​គ្រប់ជ្រុងជ្រោយបន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ 

លោក​XiongBo បាន​បញ្ជាក់​ថា សម្តេច​ហ៊ុនសែន​ ប្រធានគណ​​បក្សប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាចនៃ​​ប្រទេសកម្ពុជា និង​ជា​នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​ផ្ញើ​សារជូន​គណ​បក្សកុម្មុយនិស្ត​ចិនដើម្បី​ជូនពរ​ការ​បើក​ធ្វើ​ប្រកប​ដោយ​ជោគ​ជ័យ​នូវ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ​ ហើយ​ជឿ​ជាក់​ថា ប្រទេសចិន​ប្រាកដ​ជា​អាច​សម្រេច​គោលដៅ​តស៊ូ​ស្តីពី​"សតវត្សរ៍​ចំនួនពីរ​"​ជា​មិន​ខាន​  រីឯ​សម្តេច​សាយ ឈុំ​ អនុប្រធាន​នៃ​គណបក្សប្រជាជន​កម្ពុជានិង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ក៏មានការ​​រំពឹង​ទុកដែរ​​ថា ប្រទេសចិន​អាច​ចាត់​បញ្ជូន​គណៈប្រតិភូ​ទៅកាន់​ប្រទេសកម្ពុជា​បន្ទាប់​ពី​សមាជបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ស្មារតី​នៃ​សមាជ​លើក​នេះ​​​​។ ក្រៅ​ពីនេះ ឥស្សរជន​​ជា​ច្រើន​រូប​ក្នុង​​មជ្ឈដ្ឋាន​គណបក្ស នយោបាយ​ និង​យោធា​នៃ​ប្រទេស​កម្ពុជា​ក៏​បាន​ថ្លែងពី​ក្តី​សង្ឃឹមក្នុងការ​​រៀន​សូត្រ​ពី​បទ​ពិសោធន៍​​អភិវឌ្ឍន៍​ប្រទេស​ជាតិ​​របស់​​ចិន ដើម្បី​សកម្មជំរុញ​និង​ធ្វើ​ឲ្យ​មានភាពកាន់​តែស៊ី​ជម្រៅ​នូវ​កិច្ច​​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ផ្នែក​អភិបាលកិច្ច​រវាង​ប្រទេស​ទាំង​ពីរ 

លោក​XiongBo បានថ្លែង​ទៀត​​ថា ជឿ​ជាក់​ថា ក្រោម​ការ​ដឹក​នាំ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ មិត្តភាព​ប្រពៃណី​និង​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​​រវាង​ប្រទេស​ចិននិង​កម្ពុជា​ប្រាកដ​ជាមានភាពកាន់​តែ​រឹងមាំ​និងវិវឌ្ឍ​​រីក​ចម្រើន​យ៉ាង​ខ្លាំង​​ជាក់​ជា​ពុំ​ខាន ​ដែល​នឹង​នាំ​មក​នូវ​​សុខសុភមង្គល​ដល់​ប្រជាជន​នៃ​ប្រទេសទាំង​ពីរថែម​ទៀត​ ក្នុង​ន័យ​រួម​វិភាគទាន​​កាន់​តែ​ច្រើន​ដល់​ការ​ស្ថាបនា​សហគមន៍​រួមវាសនា​ចិន​-​អាស៊ាន និង​អាស៊ី 
ទាក់ទង​ជាមួយ​យើង​ខ្ញុំ