ថ្ងៃទី ២០ ខែតុលា តំណាងបក្សដែលចូលរួមសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានធ្វើការផ្លាស់ប្តូរមតិយោបល់ផ្ទាល់ជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីការត្រួសត្រាយសភាពការណ៍ថ្មីនៃការអភិវឌ្ឍវប្បធម៌ចិន ។ លោកXia Yongmin ប្រធានមជ្ឈមណ្ឌលផ្សាយសំឡេងទៅកាន់តំបន់អាស៊ីខាងលិចនិងអាហ្វ្រិកខាងជើងនៃវិទ្យុអន្តរជាតិចិន និងជាតំណាងបក្សនៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានថ្លែងថា វប្បធម៌ជាមធ្យោបាយនិងវេទិកាដ៏សំខាន់សម្រាប់ការតភ្ជាប់គ្នារវាងប្រជាជន ហើយក៏ជាខ្លឹមសារដ៏ល្អប្រសើរសម្រាប់ការផ្សព្វផ្សាយទៅកាន់បរទេសផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិទ្យុអន្តរជាតិចិនបានរៀបចំធ្វើសកម្មភាពផ្លាស់ប្តូរផ្នែកវប្បធម៌មួយចំនួនក្នុងនោះរួមមានទាំងការបកប្រែភាពយន្តខ្នាតធំនិងភាពយន្តទូរទស្សន៍ ដែលបានជំរុញដល់ការផ្លាស់ប្តូរផ្នែកវប្បធម៌រវាងប្រទេសចិននិងប្រទេសដទៃទៀតលើពិភពលោក ៕