គណៈ​អធិបតី​​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ រៀបចំ​ធ្វើ​សន្និសីទ​លើក​ទី ២ ក្រោម​អធិបតី​ភាព​របស់​លោក​ស៊ី ជីនភីង​​​
2017-10-21 17:22:49  cri  Web Editor:Zhai

នៅ​រសៀល​ថ្ងៃទី ២០ ខែតុលា​ គណៈ​អធិបតី​​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ​បាន​​រៀបចំ​ធ្វើ​សន្និសីទ​លើក​ទី ២ នៅ​វិមាន​សភាប្រជាជន​ចិន​​ ។ លោក​ស៊ី ជីនភីង អគ្កលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន បាន​ធ្វើជា​អធិបតី​ក្នុង​​សន្និសីទលើក​នេះ ។ 

សន្និសីទ​លើក​​នេះ​​បានឲ្យ​សច្ចាប័ន​លើ​ការដាក់​សេចក្តី​ព្រាងនៃ​សេចក្តី​សម្រេច​ចិត្ត​​ឲ្យ​​គណៈប្រតិភូបក្ស​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​​ បូក​រួម​មាន​​​សេចក្តី​ព្រាង​នៃ​សេចក្តីសម្រេចចិត្ត​​ស្តីពី​របាយការណ៍​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិទី ១៨ សេចក្តីព្រាង​នៃ​សេចក្តី​សម្រេច​ចិត្ត​ស្តីពី​របាយការណ៍ការងារ​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​វិន័យ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ទី ១៨ និង​សេចក្តី​ព្រាង​នៃ​សេចក្តី​សម្រេចចិត្ត​​​ស្តីពី​ច្បាប់​កែ​សម្រួល​នៃ​លក្ខន្តិកៈ​​បក្ស​កុម្មុយនិស្ត​ចិន​៕ 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ