លោក Zhang Gaoli ចូលរួម​ការ​ពិគ្រោះ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​បក្ស​របស់​ខេត្ត​ស្រានស៊ី​ក្នុង​សមាជ​បក្ស​លើក​ទី ១៩​
2017-10-20 16:05:51  cri  Web Editor:Guo

      ព្រឹក​ថ្ងៃទី ១៩ ខែ​តុលា លោក​Zhang Gaoli សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​ការិលាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ចូលរួម​ការ​ពិគ្រោះ​ពិភាក្សា​នៃ​គណៈ​ប្រតិភូ​តំណាង​បក្ស​របស់​ខេត្ត​ស្រានស៊ី​ក្នុង​សមាជ​បក្ស​លើក​ទី ១៩ ។

      លោក​បាន​បង្ហាញ​ថា របាយការណ៍​របស់​លោក​ស៊ីជីនភីង បាន​ឆ្លើយ​តប​នឹង​សំណួរ​សំខាន់ៗ​​ដែល​ពាក់​ព័ន្ធ​នឹង​ទ្រឹស្តី​ ការ​ប្រតិបតិ្ត​ជាក់​ស្តែង​ក្នុង​ការ​ប្រកាន់​ខ្ជាប់​និង​អភិវឌ្ឍន៍​សង្គម​និយម​មាន​លក្ខណៈ​ពិសេស​របស់​ប្រទេស​ចិន​នៅ​យុគសម័យ​ថី្ម ដោយ​ឈរ​លើ​ចក្ខុ​វិស័យ​គ្រប់​ជ្រុង​ជ្រោយ​និង​វែង​ឆ្ងាយ​នៃ​​ការ​អភិវឌ្ឍ​បុព្វហេតុ​បក្ស​និង​រដ្ឋ ព្រម​ទាំង​បាន​អធិប្បាយ​យ៉ាង​ច្បាស់​លាស់​អំពី​គោលណែនាំ​ផ្នែក​នយោបាយ​និង​ផែនការ​ជា​យុទ្ធសាស្ត្រ​នៃ​ការងារ​បក្ស​និង​រដ្ឋ​ក្នុង​មួយ​រយៈកាល​នៅ​ពេល​អនាគត ។

      របាយការណ៍​ច្បាប់​មួយ​នេះ​ប្រកប​ដោយ​​ចក្ខុ​វិស័យ​វែង​ឆ្ងាយ មាន​លក្ខណៈ​ត្រួស​ត្រាយ​និង​ច្នៃ​ប្រឌិត​ថី្ម និង​ប្រកបដោយ​អត្ថន័យ​សម្បូរបែប គឺ​ជា​ឯកសារ​កម្មវត្ថុ​មួយ​ច្បាប់​ដែល​ប្រកប​ដោយ​រស្មី​ត្រចះ​ត្រចង់​នៃ​លទ្ធិ​ម៉ាក្ស​និយម គឺ​ជា​សេចកី្ត​ប្រកាស​នយោបាយ​និង​កម្មវិធី​ប្រតិបតិ្ត​របស់​បក្ស​សម្រាប់​ឆ្ពោះ​ទៅ​កាន់​យុគសម័យ​ថី្ម ចាប់​ផ្តើម​ដំណើរ​ថី្ម និង​ចារ​ទំព័រ​ប្រវតិ្តសាស្ត្រថី្ម ។ អាស្រ័យ​ហេតុ​នេះ យើង​ទាំង​អស់​គ្នា​ត្រូវ​រៀន​សូត្រ​និង​ស្វែង​យល់​យ៉ាង​ផ្ចិត​ផ្ចង់​ព្រម​និង​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ជំរុញ​បុព្វហេតុ​ដ៏​មហិមា​នៃ​សង្គម​និយម​មាន​លក្ខណៈពិសេស​របស់​ប្រទេស​ចិន​ក្នុង​​យុគសម័យ​ថ្មី​ឲ្យ​វិវឌ្ឍ​ចម្រើន​ឥតឈប់ឈរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ