ព្រឹកថ្ងៃទី១៩ខែតុលា ពេលអញ្ជើញចូលរួមការពិភាក្សានៃគណៈប្រតិភូតំណាងបក្សនៃខេត្តកួយចូវក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ លោកស៊ី ជីនភីងប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានចង្អុលបង្ហាញថែមទៀតនូវទិសដៅឆ្ពោះទៅមុខនៃបុព្វហេតុរបស់បក្សនិងប្រទេសជាតិ ជាសេចក្តីប្រកាសនយោបាយនិងកម្មវិធីប្រតិបត្តិសម្រាប់បក្សកុម្មុយនិស្តចិនធ្វើការសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិនសំដៅប្រកាន់ខ្ជាប់និងអភិវឌ្ឍសង្គមនិយមមានលក្ខណៈពិសេសប្រទេសចិនក្នុងយុគសម័យថ្មី។
យើងត្រូវរៀនសូត្រឲ្យបានស៊ីជម្រៅអំពីសេចក្តីសន្និដ្ឋានស្តីពីការឈានចូលយុគសម័យថ្មិនៃសង្គមនិយមមានលក្ខណៈពិសេសរបស់ប្រទេសចិន រៀនសូត្រឲ្យបានស៊ីជម្រៅអំពីគោលដៅថ្មីស្តីពីការបែងចែកជាពីរដំណាក់កាលសម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងរៀនសូត្រឲ្យបានស៊ីជម្រៅអំពីសំណូមពរថ្មីនៃកិច្ចកសាងបក្ស ដើម្បីលើកទឹកចិត្តបក្សទាំងមូលនិងប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិនឲ្យសាមគ្គីគ្នាជាធ្លុងមួយ ខិតខំធ្វើការត្រួសត្រាយសមិទ្ធផលថ្មី សំដៅជំរុញសង្គមនិយមមានលក្ខណៈពិសេសរបស់ប្រទេសចិនក្នុងយុគសម័យថ្មីឲ្យកាន់តែវិវឌ្ឍរីកចម្រើនថែមទៀត៕