លោក​Wang Qishan​ ​អញ្ជើញ​ចូលរួម​ការ​ពិគ្រោះ​ពិភាក្សា​នៃ​គណៈ​ប្រតិភូ​តំណាងបក្ស​នៃ​ខេត្ត​ហ៊ូណាន
2017-10-20 18:07:14  cri  Web Editor:Zhai

    ថ្ងៃទី ១៩ ខែតុលា​ ពេល​​អញ្ជើញ​ចូលរួម​ការ​ពិគ្រោះ​ពិភាក្សា​នៃ​គណៈប្រតិភូតំណាង​បក្ស​នៃ​ខេត្ត​ហ៊ូណាននៅក្នុង​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ​ លោក​WangQishan ​សមាជិក​​ជា​អចិន្រ្តៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បាន​បង្ហាញ​​ថា របាយការណ៍​ដែល​លោក​ស៊ី ជីនភីង​ បាន​ថ្លែង​ជូន​អង្គ​សមាជ​ក្នុង​នាម​គណៈកម្មាធិការ​មជ្ឈិម​អាណត្តិទី ១៨​​ ​​នៃបក្ស​កុម្មុយនិស្តចិន​​ បានធ្វើការ​​វិនិច្ឆ័យខាង​​នយោបាយ​ដ៏​សំខាន់​អំពី​សង្គមនិយម​ប្រកបដោយ​លក្ខណៈ​ពិសេស​ចិន​​​ដែល​បាន​ឈាន​ចូល​យុគសម័យ​ថ្មី​​​ ដាក់​ចេញ​ផែនទី​បង្ហាញ​ផ្លូវ​ដ៏​អស្ចារ្យ​អំពី​ការ​តស៊ូ​ប្តូរផ្តាច់​ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​​កិច្ចកសាង​សង្គម​ដែល​ប្រជាជន​មានជីវភាពធូរធារ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ និង​កសាង​ប្រទេស​សង្គមនិយម​​ទំនើប​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ សបង្ហាញ​នូវ​ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ផ្នែកមាគ៌ា​​អភិវឌ្ឍ​ ​ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ផ្នែក​ទ្រឹស្តី​​ ជំនឿ​ទុក​ចិត្ត​លើ​ខ្លួនផ្នែកប្រព័ន្ធ​​​របបជាតិ​​ ជំនឿ​ទុក​ចិត្ត​លើ​ខ្លួនផ្នែក​វប្បធម៌​ ពោល​គឺ​ជា​ពាក្យ​សន្យា​ដ៏ម៉ឺងម៉ាត់​របស់​បក្ស​ចំពោះ​ប្រជាជន​ ជា​ឯកសារ​មាន​លក្ខណៈ​ជា​កម្មវិធី​ណែនាំ​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ដ៏​​មហិមា​នៃ​សង្គមនិយម​ប្រកបដោយ​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី ដែល​ប្រាកដ​ជា​​នឹង​អាច​បង្កើន​កម្លាំង​សាមគ្គីគ្នា​ជា​ធ្លុងមួយ​របស់​ប្រជាជាតិ​ចិនជា​​ពុំ​ខាន​ ។ ក្នុង​នាម​ជា​តំណាង​បក្ស​ រូប​​លោក​បាន​ឯកភាព​​និង​គាំទ្រទាំង​ស្រុង​នូវ​​ខ្លឹមសារ​នៃ​របាយការណ៍មួយ​នេះ​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ