សមាជបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​បើក​ធ្វើ​សន្និសីទ​កាសែត​លើក​ទី​១
2017-10-20 11:25:04  cri  Web Editor:Zheng

 ថ្ងៃ​ទី​១៩​ខែ​តុលា មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​សមាជបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​បាន​បើក​ធ្វើ​សន្និសីទ​កាសែត​លើក​ទី​១ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​កិច្ច​កសាង​បក្ស​និង​ការ​គ្រប់​គ្រង​បក្ស​យ៉ាង​តឹង​រ៉ឹង​ដោយ​គ្រប់​ជ្រុង​ជ្រោយ។ក្នុង​សន្និសីទ​កាសែត លោក​YangXiaoduលេខា​ធិការ​រង​នៃ​គណៈកម្មាធិការ​ត្រូត​ពិនិត្យ​វិន័យ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន រដ្ឋមន្រ្តី​ក្រសួង​អធិការកិច្ច​និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បង្ការ​នឹង​អំពើពុក​រលួយ​នៃ​ប្រទេស​ចិន​បាន​ថ្លែង​ថា បន្ទាប់​ពី​ការ​បើក​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩ ប្រទេស​ចិន​នឹង​បន្ត​រក្សា​ភាព​តឹង​រ៉ឹង​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ធ្វើ​ឲ្យ​ប្រព័ន្ធ​របប​មាន​ភាព​ល្អ​ពេញ​លេញ ធ្វើ​ឲ្យ​កម្មាភិបាល​កែ​ប្រែ​ចិត្ត​គំនិត​ពី​ការ​មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយនិង​មិន​អាច​ពុក​រលួយ​ទៅ​ជា​មិន​ចង់​ពុក​រលួយ ដើម្បី​ដណ្តើម​យក​ជ័យ​ជម្នះយ៉ាង​ដាច់​ខាត​នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ