កាសែតLe Parisienរបស់​បារាំងចុះ​ផ្សាយ​អត្ថបទ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របាយ​ការណ៍​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩
2017-10-20 11:24:17  cri  Web Editor:Zheng

ថ្ងៃ​ទី​១៨​ខែ​តុលា កាសែតLe Parisienរបស់​បារាំងបាន​ចុះ​ផ្សាយ​អត្ថបទ​ដែលផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របាយការណ៍​ដែល​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​បាន​ថ្លែង​ក្នុង​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩។

      អត្ថបទ​មួយ​នេះ​បាន​ចែង​ថា លោក​ស៊ីជីនភីង​បាន​ថ្លែង​ក្នុង​របាយការណ៍​ថា បក្ស​កុម្មុយនិស្ត​ចិន​នឹង​ដណ្តើម​យក​ជ័យ​ជម្នះ​ដាច់ខាត​ក្នុង​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដើម្បី​ធានា​ពី​ភាព​ស្អាត​ស្អំ​នៃ​កម្មាភិបាល​បក្ស​និង​រដ្ឋាភិបាល។ក្នុង​ពេល​ដំណាល​គ្នា​នេះ ក៏​ត្រូវ​គាំពារ​កិត្យានុភាពនិង​ការ​ដឹក​នាំ​ជា​ឯកភាព​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន គាំពារ​យ៉ាង​ប្តូរ​ផ្តាច់​នូវ​អធិបតេយ្យភាព សន្តិសុខ​និង​ផល​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិផង​ដែរ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ