លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​ចូល​រួម​ការ​ពិគ្រោះ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​បក្ស​នៃ​ខេត្ត​ក្វាង​ស៊ី​ដែល​ទៅ​ចូល​រួម​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩
2017-10-20 11:23:32  cri  Web Editor:Zheng

  

   ព្រឹកថ្ងៃ​ទី​១៩​ខែ​តុលា លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​បាន​អញ្ជើញ​ចូល​រួម​ការ​ពិគ្រោះ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​បក្ស​នៃ​ខេត្ត​ក្វាង​ស៊ី​ដែល​ទៅ​ចូល​រួម​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩។លោក​បាន​ថ្លែង​ថា របាយ​ការណ៍​ដែល​លោក​ស៊ីជីនភីង​ថ្លែង​ជូន​អង្គ​សមាជក្នុង​នាម​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៨​បាន​រំលឹក​ឡើង​វិញ​និង​បូក​សរុប​នូវ​សមិទ្ធផល​ដ៏​ត្រចះ​ត្រចង់​និង​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​របស់​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​ដែល​ដឹក​នាំ​ប្រជាជន​គ្រប់​ជនជាតិ​នៅ​ទូទាំង​ប្រទេស​ក្នុង​ការ​ប្រកាន់​ខ្ជាប់​និង​អភិវឌ្ឍ​សង្គម​និយម​មាន​លក្ខណៈពិសេសនៃ​ប្រទេស​ចិន​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ធ្វើ​ការ​រៀបចំ​ចាត់​ចែង​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​ការ​តស៊ូប្តូរ​ផ្តាច់ដើម្បី​សម្រេច​បាន​នូវ​កិច្ច​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​ដណ្តើម​យក​ជ័យ​ជម្នះដ៏​មហិមា​នៃ​សង្គម​និយម​មាន​លក្ខណៈពិសេសនៃ​ប្រទេស​ចិន​ក្នុងយុគសម័យ​ថ្មី។​របាយ​ការណ៍​មួយ​នេះបាន​ប្រមូល​ផ្តុំ​នូវ​តម្រិះ​ប្រាជ្ញា​របស់​បក្ស​ទាំង​មូល ឆ្លុះ​បញ្ចាំង​នូវ​សំណូមពរ​នៃ​យុគសម័យ​និង​ក្តី​បំណង​របស់​ប្រជាជន ពោល​គឺ​ជា​សេចក្តី​ប្រកាស​នយោបាយ​និង​កម្មវិធី​ប្រតិបត្តិដែល​ណែនាំ​បក្ស​ទាំង​មូល​និង​ប្រជាជន​គ្រប់​ជនជាតិ​នៅ​ទូទាំង​ប្រទេសឲ្យ​ខិត​ខំ​ជំរុញ​សង្គម​និយម​មាន​លក្ខណៈពិសេសនៃប្រទេស​ចិន​ឲ្យ​វិវឌ្ឍ​រីក​ចម្រើន​ឥត​ឈប់ឈរ​និង​ឆ្ពោះ​ទៅ​កាន់​យុគសម័យ​ថ្មី៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ