ថ្ងៃទី១៩ ខែតុលា ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុអន្តរជាតិចិននៅទីក្រុងប៉េកាំង លោកSta.Romanaឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសចិនបានថ្លែងថា របាយការណ៍របស់លោកXiJinpingថ្លែងក្នុងពេលបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ពោលគឺបានកំណត់ទិសដៅអភិវឌ្ឍន៍ទៅពេលអនាគតរបស់ប្រទសេចិន ដាក់ចេញផែនទីបង្ហាញផ្លូវដ៏ល្អប្រសើរ ហើយក៏នឹងមានឥទ្ធិពលវិជ្ជមានដល់ទំនាក់ទំនងរវាងហ្វីលីពីននិងប្រទេសចិនផងដែរ៕