សហគមន៍​អន្តរជាតិ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​របស់​ប្រទេស​ចិន​ក្រោម​ការ​​ដឹក​នាំ​របស់​បក្ស​កុម្មុយនិស្ត​ចិន​
2017-10-19 15:05:09  cri  Web Editor:Guo

      ព្រឹក​ថ្ងៃទី ១៨ ខែ​តុលា សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង ។ លោក ស៊ីជីនភីង អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​បាន​ថ្លែង​របាយការណ៍​ជូន​អង្គ​សមាជ​ដែល​មាន​ចំណង​ជើង​ថា ​តស៊ូ​ប្តូរ​ផ្តាច់​ដើម្បី​សម្រេច​​កិច្ច​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរ​ធារ​បង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយ  និង​ដណ្តើម​យក​ជ័យជម្នះ​​ដ៏​មហិមា​នៃ​សង្គម​និយម​មាន​លក្ខណៈ​ពិសេស​របស់​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថី្ម

      ទាក់​ទិន​នឹង​រឿង​នេះ ឥស្សរជន​នៃ​មជ្ឈដ្ឋាន​នយោបាយ​និង​សិក្សា​ស្រាវជ្រាវ​ក៏​ដូច​ជា​ប្រព័ន្ធ​សារព័ត៌មាន​របស់​​ប្រទេស​ជា​ច្រើន​បាន​វិភាគ​ថា ក្នុង​រយៈ​ពេល​៥ឆ្នាំ​កន្លង​ទៅ​នេះ ប្រទេស​ចិន​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​កុម្មុយនិស្ត​ចិន​ទទួល​បាន​សមិទ្ធផល​ដ៏​​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ព្រម​ជា​មួយ​គ្នា​នេះ ក៏​បាន​សកម្ម​រួម​វិភាគទាន​នូវ​តម្រិះប្រាជ្ញា​និង​គម្រោង​សម្រាប់​ដោះ​ស្រាយ​បញ្ហា​របស់​ប្រទេស​ចិន​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ជា​សកល​ផង​ដែរ ។ ការ​ប្រកាន់​ខ្ជាប់​នូវ​ការ​ដឹក​នាំ​របស់​បក្ស​កុម្មុយនិស្ត​ចិន ការ​ប្រកាន់​ខ្ជាប់​នូវ​ការ​ដើរ​តាម​មាគ៌ា​អភិវឌ្ឍន៍​ដែល​សម​ស្រប​នឹង​ប្រទេស​ចិន គឺ​ជា​គន្លឹះ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផល​ដ៏​ធំធេង​បែប​នេះ​ ហើយ​ក៏​ជា​ទិស​ដៅ​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ប្រទេស​ចិន​បន្ត​ដើរ​ឆ្ពោះ​ទៅ​កាន់​អនាគត​ផង​ដែរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ