រសៀលថ្ងៃទី ១៨ ខែតុលា ពេលចូលរួមកិច្ចប្រជុំពិគ្រោះពិភាក្សានៃប្រតិភូខេត្តយូណានក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ លោក លាវយន់សាន បានថ្លែងថា ត្រូវរៀនសូត្រនិងស្វែងយល់យ៉ាងផ្ចិតផ្ចង់អំពីគំនិតសង្គមនិយមមានលក្ខណៈពិសេសរបស់ប្រទេសចិននៅយុគសម័យថី្មរបស់លោកស៊ីជីនភីង ក្តាប់ជាប់ឲ្យបានល្អនូវយុគសម័យថី្ម បេសកកម្មថី្ម និងមាគ៌ាថី្ម ដើម្បីឲ្យគំនិតនិងសកម្មភាពរបស់ខ្លួនស្របយ៉ាងជាក់លាក់តាមស្មារតីរបស់សមាជបក្សកុម្មុយនិស្តលើកទី១៩ ៕