លោក ស៊ីជីនភីង​បាន​ថ្លែង​ថា ត្រូវ​ប្រកាន់​ខ្ជាប់​ការ​គ្រប់​គ្រង​បក្ស​យ៉ាង​តឹងរ៉ឹង​ គ្រប់​ជ្រុង​ជ្រោយ​និង​មិន​ងាករេ ត្រូវ​លើក​កម្ពស់​ឥតឈប់ឈរ​នូវ​សមត្ថភាព​កាន់​អំណាច​និង​កម្រិត​ដឹកនាំ​
2017-10-18 14:07:33  cri  Web Editor:Guo
      ក្នុង​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​ ១៩ ដែល​បាន​បើក​សម័យ​ប្រជុំ​នៅ​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា​នេះ លោក​ស៊ីជីនភីង​នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ដែល​មាន​តំណាង​សមាជិក​បក្ស​ទូទាំង​ប្រទេស​ចំនួន​ជាង ៨៩ លាន​នាក់ ​បាន​គូស​បញ្ជាក់​ថា ត្រូវ​ប្រកាន់​ខ្ជាប់​ការ​គ្រប់​គ្រង​បក្ស​យ៉ាង​តឹងរ៉ឹង​ គ្រប់​ជ្រុង​ជ្រោយ​និង​មិន​ងាករេ ត្រូវ​កសាង​បក្ស​កុម្មុយនិស្ត​ចិន​ឲ្យ​ក្លាយ​ជា​បក្ស​កាន់​អំណាច​និង​កាន់​លទ្ធិម៉ាកនិយម​ដែល​ត្រូវ​បាន​ប្រជាជន​គាំទ្រ​យ៉ាង​ស្មោះ​ស័គ្រ អាច​ធ្វើ​បដិវត្ត​ខ្លូនឯង​យ៉ាង​អង់អាច​ក្លាហាន​ និង​អាច​ជម្នះ​​រាល់​ការ​លំបាក​គ្រប់​បែប​យ៉ាង ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ