សមិទ្ធផល​សេដ្ឋកិច្ច​ដ៏​ធំធេង​របស់​បក្សកុម្មុយនិស្ត​ចិន​
2017-10-18 10:23:58  cri  Web Editor:Guo

 សមិទ្ធផល​សេដ្ឋកិច្ច​ដ៏​ធំធេង​របស់​បក្សកុម្មុយនិស្ត​ចិន​លោក ស៊ីជីនភីង​បាន​ថ្លែង​ក្នុង​សមាជ​ថ្ងៃ​នេះ​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ ប្រឈម​នឹង​ស្ថានការណ៍​សេដ្ឋកិច្ច​ពិភពលោក​ងើប​ឡើង​វិញ​ដោយ​ទន់​ខ្សោយ បក្ស​កុម្មុយនិស្ត​ចិន​បាន​ប្រកាន់​ខ្ជាប់​ទស្សនៈ​អភិវឌ្ឍន៍​ថី្ម កែ​ប្រែ​រូបមន្ត​អភិវឌ្ឍន៍ សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផល​សំខាន់​ក្នុង​សភាពការណ៍​ដ៏​លំបាក​ពោល​គឺ  តម្លៃ​ផលិតផល​ក្នុង​ស្រុក​សរុប​បាន​កើន​ឡើង​ដល់​៨០ ទ្រីលាន​យាន់​ប្រាក់​ចិន អត្រា​រួម​វិភាគទាន​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​លើស​ពី ៣០​ភាគរយ និម្មាបនកម្ម​សេដ្ឋកិច្ច​បាន​ត្រូវ​កែ​លំអ​ឥត​ឈប់ឈរ ឧស្សាហកម្ម​បែប​ថី្ម​ដូច​ជា​សេដ្ឋកិច្ច​ឌីជីថល​ជា​ដើម​ទទួល​បាន​ការ​អភិវឌ្ឍ​យ៉ាង​ផុលផុស ការ​ធ្វើ​ទំនើប​ភាវូបនីយកម្ម​ខាង​កសិកម្ម​បានត្រូវ​​ជំរុញ​ទៅ​ខាង​មុខ​ដោយ​នឹងនរ កិច្ច​កសាង​នៃ​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ "ជា​ដើម​ទទួល​បាន​សមិទ្ធផល​លេច​ធ្លោ ប្រទេស​ចិន​បាន​ស្រាវ​ជ្រាវ​និង​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​ជឿនលឿន​មួយ​ចំនួន​ដូច​ជា បន្ទប់ពិសោធន៍​​អវកាស​Tiangong នាវា​​មុជ​ទឹកជម្រៅ​អាច​ផ្ទុក​មនុស្សឈ្មោះ"Dragon" កែវ​យឹត​អវកាស​មាន​ទំហំ​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​សញ្ញា "FAST" ផ្កាយ​រណប​ DAMPE សញ្ញា "Wukong" ផ្កាយ​រណប​QUESS និង​យន្តហោះ​ខ្នាត​ធំ​ជា​ដើម កិច្ច​សាងសង់​នៅ​កោះ​និង​​ថ្មប៉ប្រះទឹក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ដំណើរការ​យ៉ាង​រលូន​ ទំហំ​ពាណិជ្ជកម្ម​ជា​មួយ​បរទេស ការ​វិនិយោគ​ទុន​នៅ​បរទេស​ និង​​រូបិយប័ណ្ណបម្រុង​​របស់​ប្រទេស​ចិន​សុទ្ធតែ​ស្ថិត​ក្នុង​​លំដាប់​នាំមុខ​លើ​ពិភពលោក ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ