របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានលើកឡើងថា បក្សកុម្មុយនិស្តចិននឹងបង្កើតក្រុមការងារមជ្ឈិមដើម្បីដឹកនាំការងារធ្វើនីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ បង្កើនការដឹកនាំរួមចំពោះការកសាងប្រទេសចិនដែលមាននីតិរដ្ឋ ។ បង្កើនការអនុវត្តនិងត្រួតពិនិត្យលើរដ្ឋធម្មនុញ្ញ ជំរុញការងារត្រួតពិនិត្យភាពសមស្របនឹងរដ្ឋធម្មនុញ្ញ គាំពារអនុភាពនិងកិត្យានុភាពនៃរដ្ឋធម្មនុញ្ញ ។ របាយការណ៍បានទាមទារឲ្យអង្គការបក្សគ្រប់ជាន់ថ្នាក់និងសមាជិកបក្សកុម្មុយនិស្តចិនទាំងអស់នាំមុខក្នុងការគោរពច្បាប់ រៀនសូត្រពីច្បាប់ អនុវត្តតាមច្បាប់និងប្រើប្រាស់ច្បាប់ មិនថាអង្គការឬបុគ្គលណាក៏មិនអាចមានសិទ្ធិអំណាចពិសេសទៅប្រព្រឹត្តល្មើសច្បាប់និងរដ្ឋធម្មនុញ្ញនោះឡើយ ។