ថ្លែងក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ លោកស៊ី ជីនភីងបានលើកឡើងថា ប្រជាជនស្អប់ខ្ពើមបំផុតចំពោះបាតុភាពពុករលួយ អំពើពុករលួយជាការគំរាមកំហែងធំបំផុតដែលបក្សកុម្មុយនិស្តចិនបានប្រឈម។ បក្សកុម្មុយនិស្តចិនត្រូវប្រកាន់ខ្ជាប់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមការគ្រប់ដណ្តប់ដោយគ្រប់ជ្រុងជ្រោយនិងគ្មានការអត់ឱន ប្រកាន់ខ្ជាប់នូវការស៊ើបអង្កេតករណីស៊ីសំណូកនិងសូកប៉ាន់ បង្ការយ៉ាងដាច់ខាតកុំឲ្យមានករណីកកើតជាក្រុមផលប្រយោជន៍ក្នុងបក្ស។ បង្កើតប្រព័ន្ធត្រួតពិនិត្យនៅតាមគណៈកម្មការបក្សប្រចាំទីក្រុងនិងស្រុក បង្កើនកម្លាំងគ្រប់គ្រងអំពើពុករលួយនៅក្នុងជីវភាពប្រជាជន។ មិនថាបុគ្គលពុករលួយរត់ទៅដល់កន្លែងណា ក៏ត្រូវតាមចាប់មកផ្តន្ទាទោសតាមច្បាប់។ ជំរុញនីតិប្បញ្ញត្តិជាតិអំពីការប្រឆាំងនឹងអំពើពុករលួយ និងបង្កើតវេទិកាដាក់ពាក្យបណ្តឹងនៅតាមប្រព័ន្ធត្រួតពិនិត្យវិន័យនិងឃ្លាំមើល។