នៅក្នុងរបាយការណ៍ដែលថ្លែងក្នុងសមាជកបក្សកុម្មុយនិស្តចិនលើកទី១៩នៅថ្ងៃទី១៨ខែតុលានេះ លោកស៊ី ជីនភីងបានសម្គាល់ឃើញថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ បក្សកុម្មុយនិស្តចិនបានកែប្រែយ៉ាងមុតមាំចំពោះសភាពមិនតឹងរ៉ឹងក្នុងការគ្រប់គ្រងបក្ស ពង្រឹងទំនួលខុសត្រូវខាងនយោបាយក្នុងការគ្រប់គ្រងបក្សនៅគ្រប់ស្រទាប់ជាន់ថ្នាក់ ផ្នត់គំនិតនិងជំនឿចិត្តនៃបក្សទាំងមូលកាន់តែមោះមុត និងមានមនសិការជាសមាជិកបក្សកាន់តែមុតមាំ ប្រព័ន្ធច្បាប់និងបទបញ្ជាផ្ទៃក្នុងរបស់បក្សមានភាពកាន់តែល្អពេញលេញ ផ្តោតលើការដោះស្រាយបញ្ហាដ៏លេចធ្លោដែលប្រជាជនប្រតិកម្មខ្លាំងជាងគេ និងបញ្ហាមានការគំរាមកំហែងធំជាងគេចំពោះមូលដ្ឋាននៃការកាន់អំណាចរបស់បក្ស ធ្វើការប្រយុទ្ធប្រឆាំងនឹងអំពើពុកលួយយ៉ាងដាច់ខាតមិនងាករេ ហើយទទួលបានផលជោគជ័យយ៉ាងច្រើនសន្ធឹក ព្រមទាំងបន្តពង្រឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុកលួយជាបន្តទៀត។