ប្រទេសចិន​នឹង​បង្កើតស្ថាប័ន​ដឹកនាំ​ ​ត្រួតពិនិត្យនិង​គ្រប់គ្រង​ជាច្រើនទៀត​បន្ទាប់ពី​ការ​បើកធ្វើ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើកទី ១៩
2017-10-18 14:03:33  cri  Web Editor:Li

ក្នុង​របាយការណ៍​នៃ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើកទី​ ១៩ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ប្រទេសចិន​នឹង​បង្កើត​​ស្ថាប័ន​ដឹកនាំ​ ​ត្រួតពិនិត្យនិង​គ្រប់គ្រងជាច្រើន​ទៀត​​ក្នុងវិស័យ​​​​គ្រប់គ្រង​តាម​ច្បាប់​ អេកូ​ឡូស៊ី​ អធិការកិច្ច​និងយោធា​ជាដើម​​ ។ ក្នុង​នេះបូក​​រួម​ទាំង​ ទីមួយ​ ​នឹង​បង្កើត​ក្រុម​ដឹកនាំនៃ​មជ្ឈិម​សម្រាប់​ការ​ធ្វើ​ឲ្យ​មាន​​នីតិរដ្ឋ​ដោយ​គ្រប់ជ្រុងជ្រោយ​ ​​ ដើម្បី​បង្កើន​ការដឹកនាំជា​ឯកភាព​​​​នូវកិច្ច​​កសាង​ប្រទេស​ចិន​មាន​នីតិរដ្ឋ​ ។  ទីពីរ​ នឹង​បង្កើត​ស្ថាប័ន​ត្រួតពិនិត្យនិង​​គ្រង់គ្រង​​ទ្រព្យសម្បតិ្តធនធាន​ធម្មជាតិជា​​កម្មសិទ្ធិ​រដ្ឋ​​និងអេកូឡូស៊ី​ធម្មជាតិ​ ដើម្បី​បំពេញ​ភារកិច្ច​​ជា​ឯកភាព​នូវ​ការគាំពារ​ធនធាន​ធម្មជាតិ​​ដែល​ជា​ទ្រពសម្បត្តិ​របស់​​ប្រជាជន​ចិន​ទាំគ្រប់រូប​​ បំពេញ​ភារកិច្ច​ជា​ឯកភាព​នូវ​ការ​គ្រប់គ្រងការ​ប្រើប្រាស់​​ដីកម្មសិទ្ធិរដ្ឋ​​ទាំង​អស់​ ការពារអភិរក្ស​និង​កែលម្អប្រព័ន្ធ​​អេកូ​ឡូស៊ី​  ព្រមទាំង​បំពេញ​ភារកិច្ច​ជា​ឯកភាព​នូវ​ការ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ការ​បញ្ចេញ​ជាតិ​ពុល​គ្រប់​ប្រភេទនិង​ការ​អនុវត្ត​ច្បាប់​នៅតាម​​ទីក្រុង​និង​ជនបទ​ ។ ទី​បី​ នឹង​បង្កើត​គណៈកម្មាធិការ​អធិការកិច្ច​ ៤ ថ្នាក់​ គឺ​ថ្នាក់​ជាតិ​ ថ្នាក់​ខេត្ត​ ថ្នាក់​ក្រុង​និង​ថ្នាក់​ស្រុក​  ដើម្បី​​​សម្រេច​បាន​នូវការ​ត្រួតពិនិត្យ​ចំពោះ​អ្នក​​រដ្ឋការ​​ទាំង​អស់​ ។ ទី​បួន​ នឹងបង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ក្នុង​គណៈកម្មការ​​​បក្សកុម្មុយនិស្ត​ចិន​ប្រចាំ​នៅ​ទីក្រុង​និង​ស្រុក​ ដើម្បី​បង្កើន​កម្លាំង​គ្រប់គ្រង​និង​ដោះស្រាយ​បញ្ហា​ពុករលួយ​​នៅ​តាម​មូលដ្ឋាន ។ ទីប្រាំ​ នឹង​បង្កើត​ស្ថាប័ន​គ្រប់គ្រង​និង​ធានារ៉ាប់រងចំពោះ​អតីត​យុទ្ធជន​ ដើម្បី​គាំពារ​សិទ្ធិនិង​ផលប្រយោជន៍​ស្របច្បាប់​របស់​ទាហាន​និង​គ្រួសារ​របស់​ទាហាន ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ