របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានលើកឡើងថា គោលការណ៍ ប្រទេសចិនតែមួយជាមូលដ្ឋាននយោបាយសម្រាប់ទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ព្រោះវាមានន័យថា គំនិតឯកភាពរួមឆ្នាំ១៩៩២ដែលបង្ហាញពីគោលការណ៍ប្រទេសចិនតែមួយ ជាគន្លឹះសម្រាប់ធានាដល់ការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងរវាងត្រើយទាំងសងខាង ។ មានតែការទទួលស្គាល់នូវការពិតនៃប្រវត្តិសាស្ត្រអំពីគំនិតឯកភាពរួមឆ្នាំ ១៩៩២ ទើបអាចធ្វើការសន្ទនារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បាន ហើយមិនថាបក្សនយោបាយឬក៏អង្គភាពណាមួយរបស់ចិនតៃវ៉ាន់ក៏ដោយ មិនត្រូវបានរារាំងក្នុងការធ្វើការប្រាស្រ័យទាក់ទងជាមួយចិនដីគោកឡើយ ។ របាយការណ៍នេះបានបញ្ជាក់ទៀតថា ចិនដីគោកមានឆន្ទៈយ៉ាងមោះមុត ជំនឿយ៉ាងមុតមាំនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះលើឧបាយកលគ្រប់រូបភាពនៃពួកអបគមន៍និយមដែលប៉ុនប៉ង់ឲ្យតំបន់តៃវ៉ាន់ឯករាជ្យ ។