ការ​អភិវឌ្ឍផ្នែក​ការទូតដោយ​​គ្រប់ជ្រុង​ជ្រោយរបស់​ប្រទេ​សចិនក្នុង​​រយៈពេល​ ៥ ឆ្នាំ​​​​​ប្រកប​ដោយ​ភាព​ស៊ីជម្រៅ
2017-10-18 10:02:47  cri  Web Editor:Li

ថ្ងៃ​​ទី​ ១៨ ខែតុលា ​​ថ្លែងក្នុង​​​របាយការណ៍​ក្នុង​សមាជបក្សកុម្មុយនិស្ត​ចិន​លើកទី​ ១៩  លោកស៊ីជីនភីង​​បានឲ្យដឹង​​ថា​ ក្នុងរយៈពេល​ ៥ ឆ្នាំកន្លងទៅនេះ​ ប្រទេស​ចិន​បាន​ជំរុញ​ការអភិវឌ្ឍ​ផ្នែក​ការ​ទូត​ដែល​មាន​លក្ខណៈពិសេស​ចិន​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​បាន​កកើតទៅ​ជា​រចនាសម្ព័ន្ធ​ការទូត​ដែល​មានភាព​គ្រប់ជ្រុង​ជ្រោយ​និងច្រើន​ស្រទាប់​ ដោយឡែក​ ប្រទេស​ចិន​បានផ្តួច​ផ្តើម​ឲ្យ​មាន​ការ​​រួម​គ្នា​អនុវត្តនិង​កសាង​គំនិត​​ផ្តួចផ្តើម " ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​ "​ និង​​ផ្តូច​ផ្តើម​ឲ្យ​បង្កើត​ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ជាដើម​ ក៏ដូច​ជា​បាន​ផ្តួច​ផ្តើមឲ្យ​បង្កើត​សហគមន៍​រួម​វាសនាតែមួយ​នៃមនុស្សជាតិផងដែរ​ ។ កម្លាំង​ឥទ្ធិពល​លើផ្ទៃ​អន្តរជាតិ​របស់​ប្រទេស​ចិន​កំពុងតែ​កើនឡើង​ថែម​ទៀត​  ដើម្បីបន្ត​​រួម​ចំណែក​​ធំ​សំខាន់​សម្រាប់​​ការ​រក្សា​សន្តិភាព​និង​វឌ្ឍនភាព​នៃ​ពិភពលោក​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ