សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ​បាន​បើកសម័យប្រជុំ​នៅ​ក្រុងប៉េកាំង​
2017-10-18 09:24:54  cri  Web Editor:Li

    នៅព្រឹកថ្ងៃទី​ ១៨ ខែតុលា សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ​បាន​បើកសម័យប្រជុំ​នៅ​ក្រុងប៉េកាំង​ ។ ​លោក​ស៊ី ជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​តាងនាម​គណៈកម្មាធិការ​មជ្ឈិម​អាណត្តិទី ១៨ ​នៃបក្ស​កុម្មុយនិស្តចិន​បាន​ថ្លែង​​របាយការណ៍​ចំពោះ​អង្គប្រជុំ​ និង​ធ្វើ​ការ​ចាត់​ចែង​ជា​ទូទៅ​អំពី​ផែនការអភិវឌ្ឍន៍​​នៃ​ប្រទេសចិន​នៅ​ពេល​អនាគត​ ។

      តំណាង​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ​ចំនួន​ ២២០០​ រូប​​ដែល​ជ្រើស​រើស​ពី​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​ជាង​ ៨៩ លាន​នាក់​ នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​លើ​របាយការណ៍​របស់​លោក​ស៊ី ជីនភីង​ និង​របាយការណ៍​ការងារ​របស់​គណៈកម្មាធិការត្រួតពិនិត្យ​វិន័យ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ទី​ ១៨​ និង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​លើ​ច្បាប់​កែ​សម្រួល​នៃ​លក្ខន្តិកៈបក្ស​កុម្មុយនិស្ត​ចិន​ព្រម​និងបោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​​វិន័យនៃមជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​អាណត្តិ​ថ្មី​។

     បក្ស​កុម្មុយនិស្ត​ចិន​ជា​បក្ស​កាន់​អំណាច​របស់ប្រទេសចិន​​ ហើយ​ក៏ជា​គណបក្ស​ធំ​ជាង​គេ​លើ​ពិភពលោក​ផង​ដែរ ។ គណបក្ស​កុម្មុយនិស្ត​ចិន​រៀបចំ​ធ្វើ​សមាជ​ទូទាំង​ប្រទេស​រាល់​​៥​ឆ្នាំ​ម្តង​ ហើយ​គណៈកម្មាធិការ​តំណាង​សមាជិក​បក្ស​ទូទាំង​ប្រទេសចិន​​និង​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​គណៈ​កម្មាធិការ​តំណាងសមាជិក​បក្ស​ទូទាំង​ប្រទេស​ជា​ស្ថាប័ន​ដឹក​នាំ​កំពូល​របស់​បក្ស​កុម្មុយនិស្ត​ចិន ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ