ប្រទេស​ចិន​មាន​ជន​ក្រី​ក្រ​ជាង​៦០​លាន​នាក់​បាន​បម្រះ​ខ្លួន​ចេញ​ពី​ភាព​ក្រី​ក្រ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​ទៅនេះ
2017-10-18 09:58:46  cri  Web Editor:Zheng
ថ្លែងក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ដែលបានសម្ពោធបើកនៅថ្ងៃទី១៨ខែតុលានេះ លោកស៊ីជីនភីងបានឲ្យដឹងថា បក្សកុម្មុយនិស្តចិនបានអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ យុទ្ធនាការជួយជនក្រីក្រឲ្យបម្រះខ្លួនចេញពីភាពក្រីក្រទទួលបានការវិវឌ្ឍជាលក្ខណៈសម្រេច នៅទូទាំងប្រទេសចិន មានប្រជាជនជាង៦០លាននាក់បានបម្រះខ្លួនចេញពីភាពក្រីក្រ គិតជាមធ្យមក្នុងមួយឆ្នាំៗបានកាត់បន្ថយជនក្រីក្រលើសពី១០លាននាក់។អត្រាកើតមានភាពក្រីក្រនៃប្រទេសចិនបានថយចុះពី១០ក្បៀស២ភាគរយមកនៅក្រោម៤ភាគរយ។ ប្រទេសចិនផ្តើមធ្វើសកម្មភាពជួយឧបត្ថម្ភជនក្រីក្រដោយទ្រង់ទ្រាយធំនៅឆ្នាំ១៩៨៦។ក្នុងរយៈពេលជាង១០ឆ្នាំនៃដើមសតវត្សន៍នេះ គិតជាមធ្យមក្នុងមួយឆ្នាំៗបានកាត់បន្ថយជនក្រីក្រចំនួនជាង៦លាននាក់ ប៉ុន្តែ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គិតជាមធ្យម ក្នុងមួយឆ្នាំៗបានកាត់បន្ថយជនក្រីក្រចំនួនជាង១០លាននាក់ នេះគឺជាសមិទ្ធផលដែលពុំធ្លាប់មានពីមុន៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ