សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ​បាន​បើកសម័យប្រជុំ​នៅ​ក្រុងប៉េកាំង លោក ស៊ីជីនភីង ថ្លែង​របាយការណ៍​ជូន​អង្គ​សមាជ​​
2017-10-18 15:27:59  cri  Web Editor:Deng

សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ​បាន​បើកសម័យប្រជុំ​នៅ​ក្រុងប៉េកាំង

លោក ស៊ីជីនភីង ថ្លែង​របាយការណ៍​ជូន​អង្គ​សមាជ

      នៅព្រឹកថ្ងៃទី​ ១៨ ខែតុលា សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ​បាន​បើកសម័យប្រជុំ​នៅ​ក្រុងប៉េកាំង​  ​លោក​ស៊ី ជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​តាងនាម​គណៈកម្មាធិការ​មជ្ឈិម​អាណត្តិទី ១៨ ​នៃបក្ស​កុម្មុយនិស្តចិន​បាន​ថ្លែង​​របាយការណ៍​ចំពោះ​អង្គប្រជុំ​ និង​ធ្វើ​ការ​ចាត់​ចែង​ជា​ទូទៅ​អំពី​ផែនការអភិវឌ្ឍន៍​​នៃ​ប្រទេសចិន​នៅ​ពេល​អនាគត​ 

      តំណាង​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ​ចំនួន​ ២២០០​ រូប​​ដែល​ជ្រើស​រើស​ពី​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​ជាង​ ៨៩ លាន​នាក់​ នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​លើ​របាយការណ៍​របស់​លោក​ស៊ី ជីនភីង​ និង​របាយការណ៍​ការងារ​របស់​គណៈកម្មាធិការត្រួតពិនិត្យ​វិន័យ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ទី​ ១៨​ និង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​លើ​ច្បាប់​កែ​សម្រួល​នៃ​លក្ខន្តិកៈបក្ស​កុម្មុយនិស្ត​ចិន​ព្រម​និងបោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​​វិន័យនៃមជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​អាណត្តិ​ថ្មី​។

     បក្ស​កុម្មុយនិស្ត​ចិន​ជា​បក្ស​កាន់​អំណាច​របស់ប្រទេសចិន​​ ហើយ​ក៏ជា​គណបក្ស​ធំ​ជាង​គេ​លើ​ពិភពលោក​ផង​ដែរ  គណបក្ស​កុម្មុយនិស្ត​ចិន​រៀបចំ​ធ្វើ​សមាជ​ទូទាំង​ប្រទេស​រាល់​​៥​ឆ្នាំ​ម្តង​ ហើយ​គណៈកម្មាធិការ​តំណាង​សមាជិក​បក្ស​ទូទាំង​ប្រទេសចិន​​និង​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​គណៈ​កម្មាធិការ​តំណាងសមាជិក​បក្ស​ទូទាំង​ប្រទេស​ជា​ស្ថាប័ន​ដឹក​នាំ​កំពូល​របស់​បក្ស​កុម្មុយនិស្ត​ចិន 

 

សមិទ្ធផល​សេដ្ឋកិច្ច​ដ៏​ធំធេង​របស់​បក្សកុម្មុយនិស្ត​ចិន​លោក ស៊ីជីនភីង​បាន​ថ្លែង​ក្នុង​សមាជ​ថ្ងៃ​នេះ​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ ប្រឈម​នឹង​ស្ថានការណ៍​សេដ្ឋកិច្ច​ពិភពលោក​ងើប​ឡើង​វិញ​ដោយ​ទន់​ខ្សោយ បក្ស​កុម្មុយនិស្ត​ចិន​បាន​ប្រកាន់​ខ្ជាប់​ទស្សនៈ​អភិវឌ្ឍន៍​ថី្ម កែ​ប្រែ​រូបមន្ត​អភិវឌ្ឍន៍ សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផល​សំខាន់​ក្នុង​សភាពការណ៍​ដ៏​លំបាក​ពោល​គឺ  តម្លៃ​ផលិតផល​ក្នុង​ស្រុក​សរុប​បាន​កើន​ឡើង​ដល់​៨០ ទ្រីលាន​យាន់​ប្រាក់​ចិន អត្រា​រួម​វិភាគទាន​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​លើស​ពី ៣០​ភាគរយ និម្មាបនកម្ម​សេដ្ឋកិច្ច​បាន​ត្រូវ​កែ​លំអ​ឥត​ឈប់ឈរ ឧស្សាហកម្ម​បែប​ថី្ម​ដូច​ជា​សេដ្ឋកិច្ច​ឌីជីថល​ជា​ដើម​ទទួល​បាន​ការ​អភិវឌ្ឍ​យ៉ាង​ផុលផុស ការ​ធ្វើ​ទំនើប​ភាវូបនីយកម្ម​ខាង​កសិកម្ម​បានត្រូវ​​ជំរុញ​ទៅ​ខាង​មុខ​ដោយ​នឹងនរ កិច្ច​កសាង​នៃ​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ "ជា​ដើម​ទទួល​បាន​សមិទ្ធផល​លេច​ធ្លោ ប្រទេស​ចិន​បាន​ស្រាវ​ជ្រាវ​និង​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​ជឿនលឿន​មួយ​ចំនួន​ដូច​ជា បន្ទប់ពិសោធន៍​​អវកាស​Tiangong នាវា​​មុជ​ទឹកជម្រៅ​អាច​ផ្ទុក​មនុស្សឈ្មោះ"Dragon" កែវ​យឹត​អវកាស​មាន​ទំហំ​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​សញ្ញា "FAST" ផ្កាយ​រណប​ DAMPE សញ្ញា "Wukong" ផ្កាយ​រណប​QUESS និង​យន្តហោះ​ខ្នាត​ធំ​ជា​ដើម កិច្ច​សាងសង់​នៅ​កោះ​និង​​ថ្មប៉ប្រះទឹក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ដំណើរការ​យ៉ាង​រលូន​ ទំហំ​ពាណិជ្ជកម្ម​ជា​មួយ​បរទេស ការ​វិនិយោគ​ទុន​នៅ​បរទេស​ និង​​រូបិយប័ណ្ណបម្រុង​​របស់​ប្រទេស​ចិន​សុទ្ធតែ​ស្ថិត​ក្នុង​​លំដាប់​នាំមុខ​លើ​ពិភពលោក ។

 

ប្រទេស​ចិន​មាន​ជន​ក្រី​ក្រ​ជាង​៦០​លាន​នាក់​បាន​បម្រះ​ខ្លួន​ចេញ​ពី​ភាព​ក្រី​ក្រ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​ទៅនេះ      ថ្លែងក្នុង​សមាជ​បក្សកុម្មុយនិស្តចិន​លើកទី១៩​ ដែលបាន​សម្ពោធបើក​នៅ​ថ្ងៃទី១៨​ខែតុលានេះ​ លោក​ស៊ីជីនភីង​បានឲ្យដឹងថា​ បក្សកុម្មុយនិស្តចិន​បាន​អនុវត្ត​យ៉ាងស៊ីជម្រៅ​នូវ​គំនិត​អភិវឌ្ឍន៍​ដែល​ចាត់ទុក​ប្រជាជន​ជាស្នូល​ ក្នុងរយៈពេល​៥ឆ្នាំ​កន្លងទៅនេះ​ យុទ្ធនាការ​ជួយ​ជនក្រីក្រ​ឲ្យបម្រះខ្លួន​ចេញពី​ភាពក្រីក្រ​ទទួលបាន​ការវិវឌ្ឍ​ជាលក្ខណៈ​សម្រេច​ នៅ​ទូទាំង​ប្រទេសចិន​ មានប្រជាជន​ជាង​៦០លាន​នាក់​បានបម្រះខ្លួន​ចេញពី​ភាពក្រីក្រគិតជា​មធ្យម​ក្នុងមួយឆ្នាំៗ​បានកាត់បន្ថយ​ជនក្រីក្រ​លើសពី​១០លាននាក់។​អត្រាកើត​មានភាពក្រីក្រ​នៃប្រទេសចិន​បានថយចុះ​ពី១០ក្បៀស២ភាគរយ​មកនៅក្រោម​៤ភាគរយ។ ​ប្រទេសចិន​ផ្តើមធ្វើ​សកម្មភាព​ជួយឧបត្ថម្ភ​ជនក្រីក្រ​ដោយទ្រង់ទ្រាយធំ​នៅឆ្នាំ១៩៨៦។​ក្នុងរយៈពេល​ជាង១០ឆ្នាំ​នៃដើមសតវត្សន៍នេះ ​គិតជាមធ្យម​ក្នុងមួយឆ្នាំៗ​បានកាត់បន្ថយ​ជនក្រីក្រ​ចំនួនជាង​៦លាននាក់​ ប៉ុន្តែ ​ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយនេះ​ គិតជាមធ្យម​ ក្នុងមួយឆ្នាំៗ​បាន​កាត់បន្ថយ​ជនក្រីក្រ​ចំនួនជាង​១០លាននាក់​ នេះគឺជា​សមិទ្ធផល​ដែលពុំ​ធ្លាប់​មាន​ពីមុន។​

 

ការ​អភិវឌ្ឍផ្នែក​ការទូតដោយ​​គ្រប់ជ្រុង​ជ្រោយរបស់​ប្រទេ​សចិនក្នុង​​រយៈពេល​  ឆ្នាំ​​​​​ប្រកប​ដោយ​ភាព​ស៊ីជម្រៅថ្ងៃ​​ទី​ ១៨ ខែតុលា ​​ថ្លែងក្នុង​​​របាយការណ៍​ក្នុង​សមាជបក្សកុម្មុយនិស្ត​ចិន​លើកទី​ ១៩  លោកស៊ីជីនភីង​​បានឲ្យដឹង​​ថា​ ក្នុងរយៈពេល​  ឆ្នាំកន្លងទៅនេះ​ ប្រទេស​ចិន​បាន​ជំរុញ​ការអភិវឌ្ឍ​ផ្នែក​ការ​ទូត​ដែល​មាន​លក្ខណៈពិសេស​ចិន​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​បាន​កកើតទៅ​ជា​រចនាសម្ព័ន្ធ​ការទូត​ដែល​មានភាព​គ្រប់ជ្រុង​ជ្រោយ​និងច្រើន​ស្រទាប់​ ដោយឡែក​ ប្រទេស​ចិន​បានផ្តួច​ផ្តើម​ឲ្យ​មាន​ការ​​រួម​គ្នា​អនុវត្តនិង​កសាង​គំនិត​​ផ្តួចផ្តើម " ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​ "​ និង​​ផ្តូច​ផ្តើម​ឲ្យ​បង្កើត​ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ជាដើម​ ក៏ដូច​ជា​បាន​ផ្តួច​ផ្តើមឲ្យ​បង្កើត​សហគមន៍​រួម​វាសនាតែមួយ​នៃមនុស្សជាតិផងដែរ​  កម្លាំង​ឥទ្ធិពល​លើផ្ទៃ​អន្តរជាតិ​របស់​ប្រទេស​ចិន​កំពុងតែ​កើនឡើង​ថែម​ទៀត​  ដើម្បីបន្ត​​រួម​ចំណែក​​ធំ​សំខាន់​សម្រាប់​​ការ​រក្សា​សន្តិភាព​និង​វឌ្ឍនភាព​នៃ​ពិភពលោក​ 

 

ការ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់​បក្សកុម្មុយនិស្តចិន​ទទួលបាន​ជោគជ័យ​យ៉ាង​ច្រើន​សន្ធឹក នៅក្នុងរបាយការណ៍ដែលថ្លែងក្នុង​សមាជកបក្សកុម្មុយនិស្តចិន​លើកទី​១៩នៅថ្ងៃទី​១៨​ខែតុលានេះ​ លោក​ស៊ី ជីនភីង​បាន​សម្គាល់ឃើញថា​ ​ក្នុងរយៈពេល​៥​ឆ្នាំកន្លងទៅ​ ​បក្ស​កុម្មុយនិស្តចិន​បាន​កែប្រែយ៉ាងមុតមាំចំពោះសភាពមិន​តឹងរ៉ឹងក្នុងការ​គ្រប់​គ្រងបក្ស​ ពង្រឹង​ទំនួលខុសត្រូវខាង​នយោបាយ​ក្នុងការ​គ្រប់គ្រងបក្សនៅ​គ្រប់​ស្រទាប់ជាន់ថ្នាក់ ​ផ្នត់គំនិត​និង​ជំនឿចិត្តនៃ​បក្សទាំងមូលកាន់​តែ​មោះមុត​​ និងមានមនសិការជាសមាជិកបក្ស​កាន់តែ​មុតមាំ ​ប្រព័ន្ធ​ច្បាប់និង​បទបញ្ជាផ្ទៃក្នុងរបស់​បក្សមាន​ភាពកាន់តែល្អ​ពេញលេញ​ ​ផ្តោត​លើ​ការ​ដោះស្រាយបញ្ហា​ដ៏លេចធ្លោដែល​ប្រជាជន​ប្រតិកម្ម​ខ្លាំងជាងគេ​ ​និងបញ្ហា​​មានការ​គំរាម​កំហែងធំជាងគេចំពោះមូលដ្ឋាន​នៃ​ការ​កាន់អំណាច​របស់​បក្ស​ ​ធ្វើ​ការ​ប្រយុទ្ធប្រឆាំងនឹង​អំពើ​ពុកលួយយ៉ាងដាច់ខាត​មិន​ងាករេ​ ​ហើយ​ទទួលបាន​ផល​ជោគជ័យ​យ៉ាងច្រើនសន្ធឹក​ ព្រមទាំងបន្តពង្រឹងការប្រយុទ្ធប្រឆាំងនឹង​អំពើ​ពុក​លួយជាបន្តទៀត។

 

 ប្រទេសចិន​ឈានចូល​យុគសម័យថ្មី    ពេលថ្លែង​របាយការណ៍​នៅក្នុង​សមាជ​បក្ស​កុម្មុយនិស្តចិន​លើកទី ១៩ ថ្ងៃនេះ លោកស៊ីជីនភីង​បានប្រកាសថា ឆ្លងតាមរយៈ​ការខិតខំ​ប្រឹងប្រែង​អស់ពេល​ជាយូរ សង្គមនិយម​ដែលមាន​លក្ខណៈពិសេស​ចិន​បានឈានចូល​យុគសម័យថ្មី នេះគឺជា​ទិសដៅ​ជាប្រវត្តិសាស្ត្រថ្មី​នៃការ​អភិវឌ្ឍ​ប្រទេសចិន  ប្រការនេះ​មានន័យថា ប្រជាជាតិចិន​ទទួលបាន​សមិទ្ធិផល​ក្នុងលក្ខណៈ​លោតផ្លោះ​ដ៏មហិមា​ពី​ការក្រោកឈរឡើង ដល់ភាពមានធូរធារ​រហូតដល់​ភាពខ្លាំងក្លា បានត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រទេសកំពុង​អភិវឌ្ឍន៍ឲ្យ​ឆ្ពោះទៅកាន់​ភាពទំនើបកម្ម ក៏ដូចជា​បានផ្តល់ជា​ជម្រើសថ្មី​សម្រាប់​ប្រទេស​និង​ប្រជាជាតិ​ដែលចង់​ពន្លឿន​ការអភិវឌ្ឍផង​ចង់រក្សា​លក្ខណៈឯករាជ្យ​របស់ខ្លួន​ផង ហើយក៏​បាន​រួមវិភាគទាន​នូវតម្រិះប្រាជ្ញា​ចិន​និង​គម្រោង​ផែនការចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់មនុស្សជាតិ​ទៀតផង 

      លោកស៊ីជីនភីង​បាន​លើកឡើង​ទៀតថា យុគសម័យថ្មី​នៃ​សង្គមនិយម​ដែលមាន​លក្ខណៈពិសេស​ចិន គឺជា​យុគសម័យ​ដែលបន្ត​ប្រយុទ្ធ​ដើម្បី​ភាពជោគជ័យ​ដ៏មហិមា​នៃ​សង្គមនិយម​ដែល​ប្រកបដោយ​លក្ខណៈពិសេស​ចិន​ក្នុងល័ក្ខខ័ណ្ឌ​ប្រវត្តិសាស្ត្រថ្មី​ជាបន្តទៀត ជាយុគសម័យ​ដែលសម្រេច​ភាពជោគជ័យ​ក្នុងការកសាង​សង្គម​ដែល​ប្រជាជន​ប្រកបដោយ​ជីវភាព​ធូរធារបង្គួរ​ដោយគ្រប់ជ្រុងជ្រោយ​និងក្នុង​ការកសាង​ប្រទេស​សង្គមនិយម​ដ៏ខ្លាំងក្លា​និង​ទំនើបកម្ម​ដោយគ្រប់ជ្រុងជ្រោយ ជាយុគសម័យ​ដែលសម្រេច​ឲ្យប្រជាពលរដ្ឋ​ទាំងអស់​មានជីវភាព​ធូរធារ​ជាលំដាប់ ជាយុគសម័យ​ដែល​សម្រេច​សុបិនចិន​ក្នុងការ​ស្តារ​ភាពរុងរឿង​ដ៏មហិមា​របស់​ប្រជាជាតិចិន​ឡើងវិញ ជាយុគសម័យ​ដែលប្រទេសចិន​ដើរចូល​កាន់តែ​ជិតនឹង​ចំណុចកណ្តាល​នៃឆាក​ពិភពលោក និង​រួមវិភាគទាន​កាន់តែធំធេង​ដល់​មនុស្សលោក​ឥតឈប់ឈរ 

 

ទំនាស់​សំខាន់ៗ​ក្នុង​សង្គម​ប្រទេស​ចិន​មាន​ការ​កែប្រែយ៉ាង​ខ្លាំង     នៅ​ក្នុងរបាយការណ៍​ថ្លែង​ក្នុង​​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ ​លោក ស៊ី ជីនភីង ​បាន​លើក​ឡើង​ថា​ ​នៅ​ក្នុង​យុគសម័យ​ថ្មី ​ទំនាស់​សំខាន់​ៗ​ក្នុង​សង្គម​ប្រទេស​ចិន​បាន​ក្លាយ​ទៅ​ជា​ទំនាស់​រវាង​តម្រូវ​ការ​ចំពោះ​ជីវភាព​ល្អ​ប្រសើរ​របស់​ប្រជាជន​ដែល​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ​និង​ការ​អភិវឌ្ឍ​ដោយ​អ​តុល្យភាព​និង​មិន​ពេញលេញ។

    លោក​XiJinping​បាន​មានប្រសាសន៍ថា​ ​ប្រទេស​ចិន​នឹង​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​​ដោយ​គ្រប់​ជ្រុងជ្រោយ​ ​ប្រជាជន​មិនគ្រាន់​តែ​លើក​ឡើង​នូវ​តម្រូវ​ការ​កាន់​តែ​ខ្ពស់​ចំពោះ​ជីវភាព​សម្ភារ​វប្បធម៌​ប៉ុណ្ណោះទេ ក៏​មាន​តម្រូវការ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃលើ​វិស័យ​ប្រជាធិបតេយ្យ​ ​នីតិប្បញ្ញត្តិ តុលាការ ​យុត្តធម៌ ​សុវត្ថិភាព​និង​​បរិស្ថាន​ជាដើម។​បញ្ហា​សំខាន់​នៅ​ប្រទេស​ចិនក្នុង​ពេល​បច្ចុប្បន្ននេះគឺ​អ​តុល្យភាព​និង​ភាព​មិន​ពេញលេញ​នៃ​ការ​អភិវឌ្ឍ​ ​នេះ​បាន​ក្លាយ​ទៅ​ជា​កត្កា​ជា​ឧបសគ្គ​សំខាន់​ក្នុង​ការ​​បំពេញតាម​តម្រូវការ​របស់​ប្រជាជន​ចំពោះ​ជីវភាព​ល្អប្រសើរ​ដែល​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ។​សភាពការណ៍​ជា​មូលដ្ឋាន​របស់​ជាតិ​ដែល​ប្រទេស​ចិន​នឹង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​សង្គមនិយម​ក្នុង​រយៈពេល​យូរ​និង​ឋានៈអន្តរជាតិ​ដែល​ប្រទេស​ចិន​​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំ​បំផុត​លើ​ពិភពលោក​គឺ​មិន​បាន​កែ​ប្រែ​នោះ​ទេ។

លទ្ធិ​​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​ត្រូវ​បាន​បង្ហាញ​ចេញ​​ជា​សាធារណៈ​ជា​លើក​ដំបូងថ្លែង​ក្នុង​របាយការណ៍​ក្នុង​​សមាជ​បក្សកុម្មុយនិស្តចិន​លើក​ទី ១៩ ដែល​សម្ពោធ​បើក​នៅ​ថ្ងៃ​នេះ  លោកស៊ី ជីនភីងបានឲ្យ​ដឹង​​ថា​ បន្ទាប់​​ពី​​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៨​ មក ​ប្រទេស​ចិន​ក៏​បាន​កកើត​ជា​លទ្ធិ​​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ប្រទេសចិន​​ក្នុង​យុគសម័យថ្មី​ ។នេះគឺ​ជា​សេចក្តី​ណែនាំ​ប្រតិបត្តិ​​សម្រាប់ឲ្យ​​បក្សកុម្មុយនិស្ត​ចិននិង​ប្រជាជន​ចិនសម្រេច​ការ​ស្តារ​ភាពរុង​រឿង​ដ៏មហិមា​របស់​ប្រជាជាតិ​ចិន​ឡើងវិញ  ចាំបាច់​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​រយៈ​ពេល​យូរ​និងធ្វើ​ការ​អភិវឌ្ឍ​​ឥត​ឈប់ឈរ​ 

លទ្ធិ​មួយ​នេះ​បាន​ប្រើ​យក​ចក្ខុវិស័យ​ថ្មីដើម្បី​ស្វែង​យល់​ឲ្យ​បាន​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ក្រឹត្យ​ក្រម​កាន់​អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន ក្រឹត្យ​ក្រម​​កសាង​សង្គមនិយម​ និងក្រឹត្យ​ក្រម​​អភិវឌ្ឍ​សង្គម​មនុស្ស​ជាតិ  ​លទ្ធិ​មួយ​នេះ​បាន​លើក​ឡើង​ថា​ ឈរ​លើ​មូលដ្ឋាន​​កសាង​សង្គម​ដែល​ប្រជាជន​មានជីវភាព​ធូរធារបង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយនៅ​ឆ្នាំ​ ២០២០ ​​ កសាង​ប្រទេស​ចិន​ឲ្យ​ទៅ​ជា​ប្រទេស​សង្គមនិយម​​ទំនើប​ដ៏​ខ្លាំង​​ដែល​មាន​ភាពខ្លាំងក្លា​និង​សម្បូ​សម្បាយ​​ ប្រកប​ដោយ​ប្រជាធិបតេយ្យ​ អរិយធម៌​ ភាព​ចុះ​សម្រុង​ និងស្រស់​ស្អាត​នៅពាក់​​កណ្តាល​សតវត្សរ៍​នេះ 

    លទ្ធិ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​ទាម​ទារ​ឲ្យ​បក្ស​កាន់​អំណាច​ចាំបាច់​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​គំនិត​អភិវឌ្ឍ​ដែលចាត់ទុក​​ប្រជាជន​ជា​គោល​ ជំរុញ​ការអភិវឌ្ឍ​របស់ប្រជាជន​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ និង​ជំរុញ​ឲ្យ​​ប្រជាជន​គ្រប់​រូប​​មានជីវភាព​​ធូរធារ​  ​លទ្ធិ​មួយ​នេះ​ក៏​បាន​​​​លើក​ឡើង​នូវ​សំណូមពរ​ជាក់​ស្តែង​អំពី​រចនាសម្ព័ន្ធ​ជាទូទៅ រចនាសម្ព័ន្ធ​ជា​យុទ្ធសាស្រ្ត​ និង​ទិសដៅ​អភិវឌ្ឍន៍ ព្រម​និង​ការធានា​ផ្នែក​នយោបាយជា​ដើម​​​​នៃ​បុព្វហេតុ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន ។

 

ការកសាងប្រទេសសង្គមនិយមដ៏ខ្លាំងក្លានិង​ទំនើប​របស់ប្រទេសចិន​មាន​ទស្សនទាននិងមាន​តារាង​ពេលវេលា​  របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី​១៩​បាន​លើកឡើងថា​ ​នឹង​កសាង​ប្រទេសចិន​ឲ្យ​​ទៅជា​ប្រទេសសង្គមនិយមដ៏ខ្លាំងក្លានិង​ទំនើប​នៅពាក់កណ្តាល​សតវត្សរ៍​ទី​២១​ ដោយឈរលើ​មូលដ្ឋាននៃ​ការសម្រេច​កិច្ច​កសាង​សង្គមដែល​ប្រជាជន​មាន​ជីវភាពធូរធារ​បង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ​នៅ​ឆ្នាំ​២០២០​។

      របាយការណ៍បាន​ឲ្យដឹងទៀត​ថា​ ​ដល់​ឆ្នាំ២០៣៥​ ​ប្រទេសចិន​នឹង​សម្រេច​ជា​មូលដ្ឋាន​នូវការ​ធ្វើ​ទំនើបភាវូបនីយកម្ម​សង្គមនិយម។ ​សេដ្ឋកិច្ចជាតិ​និង​កម្លាំងជាក់ស្តែងខាង​បច្ចេកវិទ្យានឹងត្រូវបាន​លើកកម្ពស់​ក្នុង​កម្រិតធំ​ ​អំណាច​ទន់​​ខាងវប្បធម៌នឹងត្រូវ​បង្កើនឡើង​យ៉ាង​លេចធ្លោ​ ​ប្រទេស​មាន​នីតិរដ្ឋ​​ ​រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​តាមច្បាប់​និង​សង្គមត្រូវ​គ្រប់គ្រងតាមច្បាប់​នឹងត្រូវ​បង្កើត​ឡើង​ជា​មូលដ្ឋាន​ ​ព្រមទាំង​សម្រេចបាន​​ជាមូលដ្ឋាន​នូវ​ការ​ធ្វើ​ទំនើប​ភាវូបនីយកម្មនៃ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​និង​សមត្ថភាពគ្រប់គ្រង​។ ​ជីវភាពរស់នៅរបស់ប្រជាជន​មានភាពកាន់តែធូរធារ​ ​សមាមាត្រ​នៃ​ប្រជាជនដែលមាន​ចំណូលមធ្យមត្រូវបាន​លើក​កម្ពស់​យ៉ាងលេចធ្លោ​ ​គម្លាត​នៃការអភិវឌ្ឍនិង​កម្រិតរស់នៅរវាងពលរដ្ឋ​​នៅ​ទីក្រុង​និង​ជនបទ​ត្រូវបាន​បង្រួញយ៉ាងលេចធ្លោ​ សម្រេច​បាន​ជាមូលដ្ឋាន​នូវ​សមភាព​ខាង​សេវាកម្ម​សាធារណៈ។ ​អេកូបរិស្ថាន​ត្រូវបាន​កែលម្អជា​មូលដ្ឋាន​​ ​និង​សម្រេច​បាន​ជាមូលដ្ឋាន​នូវគោលដៅ​ប្រទេសចិនដ៏​​ស្រស់ប្រិមប្រិយ​។

      របាយការណ៍បាន​ឲ្យដឹងទៀតថា​ ​ដល់​ពាក់កណ្តាល​សតវត្សរ៍​​ទី​២១​ ​នឹងកសាង​ប្រទេសចិន​ឲ្យ​​ទៅជា​ប្រទេស​​សង្គមនិយម​ដ៏​ខ្លាំងក្លានិង​ទំនើបកម្ម​ដែល​ប្រកបដោយ​ភាពសម្បូរសប្បាយ​​ ​ប្រជាធិបតេយ្យ​ ​អរិយធម៌ ភាពចុះសម្រុងគ្នា​និង​ស្រស់ស្អាត​​ ​សម្រេច​បាន​នូវ​ការ​ធ្វើ​ទំនើបភាវូបនីយកម្ម​នៃ​ប្រព័ន្ធ​គ្រប់គ្រងរដ្ឋ​និង​សមត្ថភាព​គ្រប់គ្រង​​ ​ក្លាយទៅជា​ប្រទេស​ដែល​មានឋានៈនាំមុខផ្នែកកម្លាំងជាតិ​ចម្រុះនិង​កម្លាំងឥទ្ធិពល​អន្តរជាតិ​ សម្រេចបាន​​ជា​មូលដ្ឋានឲ្យ​​ប្រជាពលរដ្ឋ​គ្រប់​រូបមានភាពសម្បូរសប្បាយ​ ​ប្រជាពលរដ្ឋ​នឹង​មាន​ការរស់នៅ​កាន់តែមាន​​សុភមង្គល​និង​សុខស្រួល​ ​ប្រជាជាតិចិន​នឹង​ឈរជង្រ្គឹងលើ​ឆាក​អន្តរជាតិ​ក្នុង​​ភាព​កាន់តែស្វាហាប់​ថែមទៀត​។

 

ប្រទេស​ចិន​នឹង​អនុវត្ត​យុទ្ធសាស្រ្ត​ស្តារ​និង​កសាង​ជនបទ​ឲ្យ​រុងរឿង   លោកស៊ី ​ជីនភីង​បាន​លើក​ឡើង​នូវ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ស្តារ​និង​កសាង​ជនបទ​ឲ្យ​រុងរឿង​ជា​លើក​ដំបូង​ក្នុង​របាយការណ៍​នៃ​សមាជបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ ​យុទ្ធសាស្រ្ត​នេះ​បូក​រួម​ទាំង​ការ​កសាង​យន្តការ​និង​ប្រព័ន្ធ​គោល​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍដោយ​រួម​បញ្ចូល​គ្នា​និង​មាន​ភាព​ពេញលេញ​រវាង​ទី​ក្រុង​និង​ជនបទ ​បង្កើន​ការ​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ផ្នែក​កសិកម្ម​និង​ជនបទ​ ពង្រឹង​និង​ធ្វើ​ឲ្យ​ពេញ​លេញ​នូវ​ប្រព័ន្ធ​ធ្វើ​អាជីវកម្ម​ជា​មូលដ្ឋាន​នៅ​ជនបទ ​ព្រម​ទាំង​បន្ថែម​រយៈ​ពេល​៣០​ឆ្នាំ​ទៀត​សម្រាប់​ដីស្រែ​ម៉ៅ​ការ​ដែល​ដល់​ពេល​កំណត់ ​ជំរុញ​ការ​កែ​ទម្រង់​នៃ​របប​កម្មសិទ្ធិ​ជា​សមូហភាព​នៅ​ជនបទ​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ទ្រព្យ​សម្បត្តិ​របស់​កសិករ ​ពង្រឹង​និង​ពង្រីក​សេដ្ឋកិច្ច​ជា​សមូហភាព ​បង្កើត​ប្រព័ន្ធ​កសិផលិតកម្ម ​ប្រព័ន្ធ​ផលិតកម្ម ​ប្រព័ន្ធ​អាជីវកម្ម​ទំនើប ​និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​និង​គាំទ្រ​កសិកម្ម​មាន​ភាព​ពេញ​លេញ ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ស្វែង​រក​ការងារ​និង​បង្កើត​អាជីព ​ពង្រីក​ផ្លូវ​បន្ថែម​ប្រាក់​ចំណូល ​និង​កសាង​ប្រព័ន្ធ​គ្រប់គ្រង​ជនបទ​ឲ្យ​កាន់​តែ​ពេញ​លេញ។

 

ប្រទេសចិននឹង​អនុវត្តគ្រប់ជ្រុងជ្រោយ​នូវប្រព័ន្ធបញ្ជីអវិជ្ជមាននៃការចូល​ទីផ្សាររបាយការណ៍នៃសមាជបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​ ១៩​ បានលើកឡើងថា ប្រទេសចិននឹង​អនុវត្តគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធបញ្ជីអវិជ្ជមាននៃការចូល​ទីផ្សារ ជម្រះចោលនូវបទបញ្ញត្តិនិងទង្វើដែលបង្កការរាំងស្ទះដល់ការបង្រួបបង្រួមទីផ្សារនិង​ការប្រកួតប្រជែងដោយយុត្តិធម៌​ ​គាំទ្រការអភិវឌ្ឍសហគ្រាសឯកជន​ បំផុសកម្លាំងស្តូលនៃ​ទីផ្សារគ្រេប់ប្រភេទ​ វាយបំបែកការផ្តាច់មុខផ្នែករដ្ឋបាលនិងបង្ការនិងទប់ស្កាត់ទីផ្សារ​ផ្តាច់មុខ បន្ធូរបន្ថយការ​ដាក់កំហិត​នៃការចូល​ទីផ្សារផ្នែក​សេវាកម្ម 

 

ប្រទេស​ចិន​នឹង​កាន់តែ​បើក​ទូលាយទីផ្សារ​​ថែមទៀតក្នុង​របាយការណ៍​នៃ​សមាជបក្សកុម្មុយនិស្ត​ចិន​លើកទី​ ១៩ បានលើកឡើង​​ថា​ ប្រទេសចិន​នឹង​ចាត់​ទុក​ការ​កសាង​គំនិត​ផ្តួចផ្តើម​ " ខ្សែក្រវាត់មួយ​និងផ្លូវមួយ "​ ជា​ចំណុច​សំខាន់​ អនុវត្ត​តាម​គោលការណ៍​អំពី​ការ​​ពិភាក្សាជាមួយ​គ្នា​ ​ ការ​​​កសាងរួម​គ្នា​​និង​ចែករំលែក​ជា​មួយ​គ្នា​  ដើម្បី​បង្កើនសមត្ថភាព​ផ្នែ​ក​ច្នៃ​ប្រឌិត​ថ្មីនិង​​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ភាព​បើក​ទូលាយ​  ដើម្បី​កកើត​ទៅ​ជា​និម្មាបនកម្ម​បើក​ទូលាយ​ដែល​តភ្ជាប់​គ្នា​ទាំង​ដី​គោក​និង​​សមុទ្រ​ទាំងក្នុង​និងក្រៅ​ប្រទេស​ និង​ពីទិសខាង​កើត​ទៅ​ខាង​លិចដែល​​ប្រកបដោយ​ភាព​​បំពេញ​បន្ថែម​គ្នា​  ម្យ៉ាង​​វិញ​ទៀត​ ត្រូវ​ជំរុញវិស័យ​​ពាណិជ្ជកម្ម​ដើម្បី​កសាង​ប្រទេស​ចិន​ឲ្យ​បាន​ខ្លាំង​ក្លា​  ដោយ​អនុវត្ត​តាម​គោលនយោបាយស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​ការវិនិយោគ​កម្រិត​ខ្ពស់  អនុវត្ត​ទាំង​ស្រុង​នូវការ​ផ្តល់ភាពងាយស្រួល​ដល់​វិនិយោគិន​បរទេស​ឲ្យ​ដូច​ជា​វិនិយោគិនចិនមុន​ពេល​ចូល​ទីផ្សារ​ចិននិង​​​ប្រព័ន្ធ​​គ្រប់គ្រង​បញ្ជី​អវិជ្ជមាន  ​ ដើម្បី​បើក​ទូលាយក្នុង​កម្រិត​ខ្ពស់​នូវ​​ច្រក​ចូល​ទីផ្សារ​ចិន​ ​  និងធ្វើ​ឲ្យ​​របរសេវាកម្មចិនកាន់តែ​​បើក​ទូលាយចំពោះ​បរទេស​ថែម​ទៀត​​​  ​ ​​ក៏​ដូច​ជា​​​ការពារ​សិទ្ធិនិងផលប្រយោជន៍​របស់​ វិនិយោគិន​បរទេស​  ដោយឡែក​ ប្រទេស​ចិន​និង​អនុវត្ត​គោលនយោបាយ​សមភាព​​ចំពោះ​សហគ្រាស​ដែល​បាន​ចុះបញ្ជីពាណិជ្ជកម្ម​​ក្នុង​ប្រទេស​ចិន​ ។​ ក្រៅពីនេះ​ ត្រូវ​ផ្តល់​សិទ្ធិ ​កំណែទម្រង់ដោយ​​ម្ចាស់ការ​​ថែម​ទៀត​ដល់​តំបន់​ពិសោធន៍​ផ្នែក​ពាណិជ្ជកម្មសេរី​  និង​​ធ្វើ​ការ​សិក្សាស្វែងយល់​​ដើម្បី​កសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​  ​ម្យ៉ាង​​ទៀត​ ត្រូវ​ធ្វើ​កិច្ច​ខិតខំប្រឹង​ប្រែង​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ផលិតភាព​អន្តរជាតិ​    ដើម្បី​កកើត​ទៅ​ជា​បណ្តាញ​ពាណិជ្ជកម្ម​ វិនិយោគ​និងហិរញ្ញប្បទាន​រួម​ផ្សំ​​  ​ផលិតកម្ម​​និង​សេវាកម្ម​ជា​សកល​​ 

 

បក្ស​កុម្មុយនិស្តចិន​នឹង​បង្កើន​ការអនុវត្ត​និង​ត្រួតពិនិត្យ​លើ​រដ្ឋធម្មនុញ្ញ​របាយការណ៍​នៃ​សមាជ​បក្សកុម្មុយនិស្តចិន​លើកទី១៩​បាន​លើកឡើងថា ​បក្សកុម្មុយនិស្តចិន​នឹងបង្កើតក្រុម​ការងារ​មជ្ឈិម​ដើម្បី​ដឹកនាំ​ការងារ​ធ្វើ​នីតិរដ្ឋ​ដោយ​គ្រប់ជ្រុងជ្រោយ​​ ​បង្កើន​ការដឹកនាំរួម​ចំពោះ​ការកសាង​ប្រទេសចិន​ដែល​មាន​នីតិរដ្ឋ ។​ បង្កើន​ការអនុវត្ត​និង​ត្រួតពិនិត្យ​លើ​រដ្ឋធម្មនុញ្ញ​ ជំរុញ​ការងារ​ត្រួតពិនិត្យ​ភាពសមស្រប​នឹង​រដ្ឋធម្មនុញ្ញ​ គាំពារ​អនុភាព​និង​កិត្យានុភាព​នៃរដ្ឋធម្មនុញ្ញ ​។ ​របាយការណ៍​បាន​ទាមទារឲ្យ​អង្គការ​បក្ស​គ្រប់​ជាន់ថ្នាក់​និង​សមាជិក​បក្សកុម្មុយនិស្តចិន​ទាំងអស់​នាំមុខ​ក្នុង​ការគោរព​ច្បាប់​ រៀនសូត្រ​ពីច្បាប់​ អនុវត្ត​តាម​ច្បាប់​និង​ប្រើប្រាស់​ច្បាប់​ មិនថា​អង្គការ​ឬ​បុគ្គល​ណា​ក៏​មិនអាច​មាន​សិទ្ធិអំណាច​ពិសេស​ទៅ​ប្រព្រឹត្ត​ល្មើស​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​នោះឡើយ 

 

កុមារ​ចិន​សុទ្ធតែ​ត្រូវ​​ទទួល​បាន​ការអប់រំ​ប្រកប​ដោយ​ភាព​យុត្តិធម៌​និង​មាន​គុណភាព      ក្នុង​របាយការណ៍​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើកទី ១៩ ​​លោក ស៊ី ជីនភីង ​បាន​គូស​បញ្ជាក់​ថា  ​ការអនុវត្ត​គោលនយោបាយ​ពង្រឹង​កម្លាំង​ជាតិ​តាមរយៈ​ការអប់រំ​ គឺ​ជា​វិស្វកម្ម​​មូលដ្ឋាន​នៃ​ដំណើរ​ស្តារភាព​រុងរឿង​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន​ឡើង​វិញ​ ​ចាំបាច់​ត្រូវ​ចាត់ទុក​បុព្វហេតុ​អប់រំ​ក្នុង​​ឋានៈ​អាទិភាព​។  ត្រូវ​ជំរុញ​​ការអភិវឌ្ឍ​ស្តីពី​ការសមាហរណកម្ម​ផ្នែក​អប់រំ​ជា​កាតព្វកិច្ច​នៅ​តាម​ទីក្រុង​និង​ជនបទ​ យកចិត្តទុកដាក់​​ខ្ពស់​ដល់​ការអប់រំ​ជា​កាតព្វកិច្ច​នៅ​តាម​ជនបទ  ​ធ្វើឲ្យ​បាន​ល្អ​នូវ​ការងារ​អប់រំ​កុមារ​មុន​ពេល​គ្រប់​អាយុ​ចូលរៀន ​ការអប់រំ​ជា​ពិសេស​ ​និង​ការអប់រំ​តាម​បណ្តាញ​អ៊ីនធើណេត  ​ផ្សាយទូលាយ​ការអប់រំ​​​ថ្នាក់​វិទ្យាល័យ,  ​បង្កើន​ការកសាង​សកលវិទ្យាល័យ​ល្បី​ឈ្មោះ​និង​មុខជំនាញ​ល្បី​ឈ្មោះ​,  ​ត្រូវ​ជំរុញ​ប្រព័ន្ធ​ជួយ​ឧបត្ថម្ហ​ដល់​​សិស្សានុសិស្ស​ឲ្យ​មាន​ភាពកាន់តែ​ពេញលេញ​ ​ដើម្បី​ជួយ​ដល់​កម្លាំង​ពលកម្ម​ភាគ​ច្រើន​ដាច់ខាត​​ ដែល​កើនឡើង​ថ្មី​នៅ​តាម​ទីក្រុង​និង​ជនបទ​​​អាច​ទទួល​បាន​ការអប់រំ​ថ្នាក់​វិទ្យាល័យ​​និង​ឧត្តមសិក្សា​។​

 

ចំនួន​ជន​ក្រីក្រ​នៅ​ជនបទ​ប្រទេស​ចិននឹង​អាច​បម្រះ​ខ្លួន​ចេញពី​ភាព​ក្រីក្រ​ទាំង​អស់​នៅ​ឆ្នាំ​២០២០ នៅ​ក្នុង​របាយការណ៍​នៃ​សមាជបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ ​លោក​XiJinping​បាន​គូសបញ្ជាក់ថា ​ត្រូវ​ធានា​ឲ្យ​ចំនួន​ជនក្រីក្រ​នៅ​ជនបទ​ដែល​ស្ថិត​នៅ​ក្រោម​ខ្សែបន្ទាត់​ក្រីក្រ​នៃ​​ប្រទេស​ចិន​អាច​បម្រះ​ខ្លួន​ចេញ​ពី​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០២០ ​លុប​បំបាត់​ស្រុក​ក្រីក្រ​ទាំង​អស់ ​ដោះស្រាយ​ភាពក្រីក្រ​តាម​តំបន់ទាំង​ស្រុង​ដើម្បី​អាច​ចាកចេញ​ពី​ភាពក្រីក្រ​ដោយ​ពិត​ប្រាកដ។

   ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​បក្ស​កុម្មុយនិស្ត​ចិន​នឹង​បំផុស​កម្លាំង​សង្គម ​ប្រទេស​និង​គណបក្សទាំង​មូល ​ប្រកាន់​ខ្ជាប់​យន្តការ​ការងារ​ដែល​ជួយ​ជន​ក្រីក្រ​និង​បម្រះខ្លួន​ចេញពី​ភាព​ក្រីក្រ​ដោយ​ប្រាកដប្រជា​ ប្រកាន់​ខ្ជាប់​យន្តការ​ការងារ​ដែល​មជ្ឈិមធ្វើ​ការ​ចាត់​ចែង​​ជា​ទូទៅ ​ខេត្ត​ទទួល​ខុសត្រូវ​រួម ​ទីក្រុង​និង​ស្រុក​ជា​អ្នក​អនុវត្ត​ ​ពង្រឹង​យន្តការ​ទទួល​ខុសត្រូវ​ដែល​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​និង​រដ្ឋបាល​ទទួល​ខុសត្រូវ​ជា​ទូទៅ ​ផ្តោត​លើការ​គួបផ្សំ​គ្នា​រវាង​ការ​ជួយ​ជន​ក្រីក្រ​និង​ការ​ជួយ​ផ្នែក​គំនិត​និង​ស្មារតី។

 

ប្រទេស​ចិន​លើក​ឡើង​ជា​លើក​ដំបូង​អំពី​ការ​ផ្តល់​សេវា​សុខាភិបាល​ដល់​ប្រជាជន​ដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​គ្រប់​ពេលវេលា  របាយការណ៍​សមាជបក្សកុម្មុយនិស្ត​ចិន​លើក​ទី​១៩​បាន​លើក​ឡើង​ថា ​ត្រូវ​កសាង​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​ប្រព័ន្ធ​សុខាភិបាល​ជា​មូល​ដ្ឋាន​ដែល​មាន​លក្ខណៈ​ពិសេស​ចិន​ ប្រព័ន្ធ​ធានា​ដល់​ការ​ព្យាបាល​ជំងឺ​និង​ប្រព័ន្ធ​សេវា​សុខាភិបាល​ដ៏​មាន​ប្រសិទ្ធិភាព​និង​មាន​គុណភាព​ល្អ ​ពង្រឹង​ប្រព័ន្ធ​សេវា​សុខាភិបាល​តាម​មូលដ្ឋាន​និង​ការ​បង្កើត​ក្រុម​វេជ្ជ​បណ្ឌិត​គ្រប់​ជំនាញ ​បំបាត់​ចោល​ទាំង​ស្រុង​នូវ​រឿង​គ្រូ​ពេទ្យ​លក់​ថ្នាំ​យក​ថ្លៃ​ចំណេញ ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ធានា​ការ​ផ្គត់ផ្គង់​ឱសថ​មាន​ភាព​ពេញលេញ ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ធ្ងន់ធ្ងរ ​អនុវត្ត​យុទ្ធសាស្រ្ត​សុវត្ថិភាព​ចំណី​អាហារ ​ជំរុញ​ការ​ត​ភ្ជាប់​រវាង​គោលនយោបាយ​សម្រាល​កូន​ជា​មួយ​និង​គោល​នយោបាយ​សេដ្ឋកិច្ច​សង្គម​មាន​ពាក់​ព័ន្ធ ​សកម្ម​ទប់ទល់​នឹង​ការ​វិវឌ្ឍ​នៃ​បណ្តាជន​មាន​វ័យ​ជរា​កាន់​តែ​ច្រើន​ទៅ​ៗ ​កសាង​ប្រព័ន្ធ​និង​បរិយាកាស​សង្គម​ដែល​ចិញ្ចឹម​ថែទាំ​មនុស្ស​ចាស់​។​ពន្លឿន​ការ​អភិវឌ្ឍ​បុព្វហេតុ​និង​ផលិតកម្ម​ផ្នែក​មនុស្ស​ចាស់។

ប្រទេសចិននឹង​ពន្លឿន​កំណែ​ទម្រង់ប្រព័ន្ធ​​អេកូ-​អរិយធម៌​ ដើម្បី​កសាង​ប្រទេស​ចិន​ដ៏​ស្រស់​ប្រិម​ប្រិយ​ថ្លែង​ក្នុង​របាយការណ៍​ក្នុង​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ លោក​ស៊ី ជីនភីងបាន​លើក​ឡើង​​ថា ប្រទេសចិន​នឹង​ពន្លឿនកិច្ចកសាង​ប្រព័ន្ធ​​ច្បាប់​និង​ទិសដៅ​​ណែនាំ​នៃ​គោល​នយោបាយសម្រាប់​ពន្លឿន​ការបង្ក​​បង្កើត​ផល​និងការ​​ចំណាយ​បៃតង​ បង្កើត​ប្រព័ន្ធ​សេដ្ឋកិច្ច​សម្រាប់​ធ្វើ​ឲ្យ​មានភាព​ល្អ​ពេញ​លេញ​នូវ​ការអភិវឌ្ឍបែបវដ្ត​បៃតង​​និង​មាន​កាបូនទាប​ អភិវឌ្ឍ​ហិរញ្ញវត្ថុ​បៃ​តង​ បង្កើន​ការ​គ្រប់​គ្រង​ការ​បំពុល​​​ចំពោះ​ខ្យល់​អាកាស​ ទឹក​​ និង​ដី​ជាដើម លើក​កម្ពស់​ស្តង់​ដារ​កាត់​បន្ថយ​ការ​បញ្ចេញ​ធាតុ​បំពុល​ សកម្ម​ចូលរួម​ការ​គ្រប់​គ្រង​បរិស្ថាន​ទូទាំង​ពិភពលោក ផ្តោតសំខាន់​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ដ៏​លេច​ធ្លោ​ អនុវត្ត​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​​​សំខាន់​ៗ​និងការ​ស្តារ​គម្រោង​សំខាន់ៗ​​ បង្កើត​យន្តការ​ស្តារ​អេកូ​ឡូស៊ី​ដែលមានទីផ្សារភាវូបនីយកម្ម​និង​ពិពិធកម្ម​ បង្កើត​ស្ថាប័ន​គ្រប់​គ្រងធនធាន​ធម្មជាតិនិង​​ទ្រព្យ​សម្បតិ្ត​ជា​កម្មសិទ្ធិរដ្ឋ​និង​គ្រប់​គ្រងអេកូឡូស៊ី​​ធម្មជាតិ​ បង្កើត​ប្រព័ន្ធ​អភិវឌ្ឍន៍​​និង​ការពារ​ដី​កម្មសិទ្ធិរដ្ឋ​ បង្កើត​ប្រព័ន្ធ​អភិរក្ស​ដី​ធម្មជាតិ​ដែល​ចាត់​ទុក​ឧទ្យាន​ជាតិ​​ជាតួ​អង្គ​​សំខាន់​ ។

របាយការណ៍​បាន​ប៉ាន់​ប្រមាណ​ថា អេកូ-​បរិស្ថាន​ប្រទេស​ចិន​នឹង​មាន​ភាព​ល្អ​ប្រសើរ​បង្គួរ​នៅ​ឆ្នាំ ២០៣៥ និង​សម្រេច​ជា​មូលដ្ឋាន​នូវ​គោលដៅ​​​កសាង​ប្រទេសចិន​​​ស្រស់​ប្រិមប្រិយ​​ ។

 

បក្ស​កម្មុយនិស្ត​ចិន​លើកឡើង​ថា ​នឹង​កសាង​កងទ័ព​មាន​សមត្ថភាព​ខ្ពស់​នៅលើ​ពិភពលោក​នៅ​ពាក់​កណ្តាល​សតវត្ស​ទី​២១​របាយការណ៍នៃសមាជបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​ ១៩​ បានលើកឡើងថា  កិច្ចការពារជាតិនិងកងទ័ពនៃប្រទេសចិនត្រូវសម្របទៅតាម​និន្នាការអភិវឌ្ឍន៍នៃបដិវត្តន៍យោធាថ្មីនៅលើពិភពលោកនិងតម្រូវការសន្តិសុខជាតិចិន ដើម្បីធានាឲ្យសម្រេចបាន​ជាមូលដ្ឋាននូវកិច្ចកសាងយន្តូបនីយកម្ម​​និងព័ត៌មានភាវូបនីយកម្ម​ទទួល​បានការវិវឌ្ឍ​រីកចម្រើន​ដ៏សំខាន់ៗនៅឆ្នាំ ២០២០​ ដើម្បីធ្វើឲ្យ​សមត្ថភាពយុទ្ធសាស្រ្តត្រូវលើកកម្ពស់ក្នុង​កម្រិតខ្ពស់ ជំរុញគ្រប់ជ្រុងជ្រោយ​នូវការធ្វើ​ទំនើប​កម្ម​លើ​វិស័យ​ទ្រឹស្តីយោធា​ ទម្រង់អង្គភាពកងទ័ព បុគ្គលិកយោធា​និងសញ្វវុធ ដើម្បីខិតខំប្រឹងប្រែងក្នុងការសម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មផ្នែកការពារជាតិនិងកងទ័ពនៅឆ្នាំ ២០៣៥ ​ដើម្បីកសាង​កងទ័ពមានសមត្ថភាពខ្ពស់​​នៅលើពិភពលលោកនៅពាក់កណ្តាល​សតវត្សទី ២១   

 

បក្សកម្មុយនិស្តចិន​គូសបញ្ជាក់​ពីការគាំទ្រ​សាលារដ្ឋបាល​និង​ប្រធានរដ្ឋបាល​នៃ​តំបន់​រដ្ឋបាលពិសេស​ហុងកុង​និង​ម៉ាកាវ​ក្នុងការ​បំពេញតួនាទី​តាមរដ្ឋធម្មនុញ្ញ របាយការណ៍​នៃសមាជ​បក្ស​កុម្មុយនិស្តចិន​លើកទី ១៩ បានគូសបញ្ជាក់ថា ប្រទេសមួយ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​គឺជា​ប្រព័ន្ធ​គ្រប់គ្រង​ដ៏​ល្អបំផុត​សម្រាប់​ហុងកុង​និង​ម៉ាកាវ​យកទៅ​អនុវត្ត​ក្នុងការរក្សា​ភាពរុងរឿង​និង​ស្ថិរភាព​រយៈពេលយូរ រដ្ឋាភិបាល​មជ្ឈិម​គាំទ្រ​សាលារដ្ឋបាល​និង​ប្រធានរដ្ឋបាល​នៃ​តំបន់​រដ្ឋបាលពិសេស​ក្នុងការអនុវត្ត​នយោបាយ​តាមច្បាប់ សកម្ម​ក្នុងការ​បំពេញការងារ ធានាដល់​ការកែលំអ​ជីវភាព​ប្រជាពលរដ្ឋ ជំរុញ​ប្រជាធិបតេយ្យ​ដោយមាន​របៀបរៀបរយ គាំពារ​ស្ថិរភាពសង្គម បំពេញតួនាទី​តាមរដ្ឋធម្មនុញ្ញ​សំដៅ​ការពារ​អធិបតេយ្យភាព សន្តិសុខ​និង​ផលប្រយោជន៍​ក្នុងការអភិវឌ្ឍ​របស់ជាតិ តាក់តែង​គោលនយោបាយ​និង​ប្រើវិធានការ​ដែល​ផ្តល់ភាពងាយស្រួល​និងមានភាពពេញលេញ​ដល់​ការមក​ធ្វើអាជីវកម្ម​នៅចិនដីគោក​របស់​ប្រជាពលរដ្ឋ​ហុងកុង​និងម៉ាកាវ 

    របាយការណ៍​លើកឡើង​ទៀតថា ត្រូវតែ​ប្រកាន់ខ្ជាប់​គោលនយោបាយ​ពលរដ្ឋ​ហុងកុង​គ្រប់គ្រង​ហុងកុង​និង​ពលរដ្ឋម៉ាកាវ​គ្រប់គ្រង​ម៉ាកាវ​ដែលចាត់ទុក​ជនស្នេហាជាតិ​ជាតួអង្គសំខាន់ ពង្រីក​វិបុលភាព​នៃ​កម្លាំង​ស្នេហាជាតិ ស្នេហាហុងកុង​និង​ស្នេហាម៉ាកាវ បង្កើន​មនសិការ​និង​ស្មារតី​ស្នេហាជាតិ​នៃ​បងប្អូន​ជនរួមជាតិ​ហុងកុង​និង​ម៉ាកាវ 

 

មិនថា​គណបក្ស​ណាមួយ​របស់​ចិនតៃវ៉ាន់​​​ក៏ដោយ​ ទាល់​​​តែ​ទទួល​ស្គាល់គំនិត​ឯកភាព​រួម​ឆ្នាំ​១៩៩២សិន​ ទើប​អាច​ធ្វើ​ការ​សន្ទនា​ជាមួយចិន​ដីគោកបានរបាយការណ៍​នៃ​​សមាជបក្សកុម្មុយនិស្ត​ចិនលើកទី​ ១៩ ​បានលើកឡើង​​ថា​ គោលការណ៍​ ប្រទេស​ចិន​តែមួយ​ជា​មូលដ្ឋាន​នយោបាយ​សម្រាប់​ទំនាក់ទំនង​រវាង​ត្រើយ​ទាំង​សងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ ព្រោះ​វាមាន​ន័យ​ថា​ គំនិតឯកភាព​រួមឆ្នាំ​១៩៩២​ដែលបង្ហាញ​ពី​គោលការណ៍ប្រទេស​ចិន​តែមួយ​ ជា​គន្លឹះ​សម្រាប់​ធានាដល់​ការអភិវឌ្ឍដោយ​សន្តិភាព​នៃ​ទំនាក់ទំនង​រវាង​ត្រើយ​ទាំង​សងខាង​  មានតែការ​​ទទួល​ស្គាល់នូវ​​ការពិតនៃ​​ប្រវត្តិសាស្ត្រ​អំពី​គំនិត​ឯកភាព​រួម​ឆ្នាំ​ ១៩៩២ ទើប​អាច​ធ្វើការ​សន្ទនារវាង​​​​ត្រើយ​ទាំងសងខាង​នៃច្រក​សមុទ្រ​តៃវ៉ាន់បាន​​  ​​ហើយ​មិន​ថា​បក្សនយោបាយ​ឬក៏​អង្គភាព​​ណាមួយរបស់​ចិន​តៃវ៉ាន់​ក៏​ដោយ​ ក៏មិន​ត្រូវបាន​​រារាំង​ក្នុង​ការធ្វើ​ការ​​ប្រាស្រ័យ​ទាក់ទង​ជា​មួយចិន​ដីគោកឡើយ​ ។​ ​របាយការណ៍នេះ​បាន​បញ្ជាក់ទៀត​​ថា​ ចិន​ដីគោក​​មាន​​ឆន្ទៈ​យ៉ាងមោះមុត​ ជំនឿយ៉ាង​មុតមាំ​និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការយក​ឈ្នះ​លើ​ឧបាយកលគ្រប់រូបភាព​នៃ​ពួក​​អបគមន៍និយម​ដែល​ប៉ុនប៉ង់ឲ្យ​តំ​បន់​តៃវ៉ាន់ឯករាជ្យ ​ 

 

សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​ ១៩ ​រំលឹក​ឡើងវិញ​ថា​ ប្រទេសចិន​មិន​ធ្វើ​​អនុត្តរភាព​ ​នង​មិន​វាតទី​ជា​ដាច់ខាត​      របាយការណ៍​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​ ១៩  ​បាន​លើកឡើង​ថា  ​ប្រទេស​ចិន​ដែល​កំពុង​ឈានចូល​យុគសម័យ​ថ្មី​បាន​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​​នូវ​គោលនយោបាយ​ការទូត​​​សន្តិភាព​ដ៏​ឯករាជ្យ​និង​ម្ចាស់ការ ​គោរព​សិទ្ធិ​ជ្រើសរើស​មាគ៌ា​​អភិវឌ្ឍ​ដោយ​ម្ចាស់ការ​របស់​ប្រជាជន​​គ្រប់​ប្រទេស ​រក្សាគាំពារ​ភាពយុត្តិធម៌​អន្តរជាតិ ​ប្រឆាំង​នឹង​ការបង្វិត​បង្ខំ​អ្នក​ដទៃ​ឲ្យ​ធ្វើ​តាម​គំនិត​ខ្លួន ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ដទៃ ​និង​ប្រការ​ដែល​ប្រទេស​ខ្លាំង​ធ្វើបាប​ប្រទេស​ទន់​​ខ្សោយ​។

      របាយការណ៍​បាន​បញ្ជាក់​ទៀតថា  ​ប្រទេស​ចិន​ដាច់ខាត​មិន​យក​ការបង់​ប្រយោជន៍​របស់​ប្រទេស​ដទៃ​ដើម្បី​​អភិវឌ្ឍ​ប្រទេស​ខ្លួន​នោះ​ឡើយ  ​ហើយ​ក៏​មិន​លះបង់​​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន​ដែរ ​មិនថា​បុគ្គល​ណាក៏​ដោយ ​ដាច់ខាត​កុំ​​នឹកស្រមៃ​ថា​ចង់​​ឲ្យ​ប្រទេស​ចិន​លេប​ភាពជូរចត់​ដែល​បង្ខូច​ដល់​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ។ ​ប្រទេស​ចិន​ប្រកាន់​ខ្ជាប់​គោលនយោបាយ​ការពារ​ជាតិ​ដែល​មាន​លក្ខណៈ​ការពារ​ខ្លួន។​ ​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​មិន​បង្ក​ជាការ​គំរាមកំហែង​ដល់​ប្រទេស​ដទៃ​នោះ​ទេ។ មិនថា​ប្រទេសចិន​អភិវឌ្ឍ​ដល់​កម្រិត​ណា​ក្តី ​​ក៏​ដាច់ខាត​មិន​ធ្វើ​អនុត្តរភាព​ និង​មិន​វាត​ទី​ឡើយ​។

 

 ការប្រយុទ្ធប្រឆាំង​នឹងអំពើ​ពុករលួយរបស់​បក្ស​កុម្មុយនិស្តចិន​នឹង​ផ្តោតសំខាន់លើ​ការ​ទប់ស្កាត់យ៉ាង​ម៉ឺងម៉ាត់​ ​ការដាក់សម្ពាធខ្លាំងនិង​ការ​កំញើញ​ក្នុង​រយៈ​ពេល​យូរ​ ថ្លែងក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិន​លើកទី១៩​ លោក​ស៊ី ជីនភីង​បាន​លើកឡើង​ថា​ ប្រជាជន​ស្អប់ខ្ពើម​បំផុត​ចំពោះ​បាតុភាពពុករលួយ​ ​អំពើ​ពុករលួយ​ជាការ​គំរាមកំហែង​ធំបំផុតដែលបក្សកុម្មុយនិស្តចិនបានប្រឈម។ បក្សកុម្មុយនិស្តចិនត្រូវប្រកាន់ខ្ជាប់ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយតាម​​ការ​គ្រប់ដណ្តប់​ដោយគ្រប់​ជ្រុងជ្រោយ​និង​គ្មានការ​អត់ឱន​ ​ប្រកាន់​​ខ្ជាប់​នូវ​ការ​ស៊ើប​អង្កេតករណីស៊ី​សំណូក​​សូកប៉ាន់​ ​បង្ការយ៉ាងដាច់ខាតកុំឲ្យ​មាន​ករណីកកើតជា​ក្រុម​ផលប្រយោជន៍​ក្នុង​បក្ស​។ ​បង្កើតប្រព័ន្ធត្រួត​ពិនិត្យ​​នៅ​​តាម​គណៈកម្មការ​បក្សប្រចាំ​ទីក្រុងនិង​ស្រុក​ ​បង្កើនកម្លាំងគ្រប់គ្រងអំពើពុករលួយនៅក្នុង​ជីវភាព​​ប្រជាជន​។ ​មិនថាបុគ្គល​ពុករលួយរត់ទៅដល់កន្លែងណា​ ក៏​ត្រូវ​តាមចាប់មក​ផ្តន្ទាទោស​តាមច្បាប់​។ ​ជំរុញនីតិប្បញ្ញត្តិជាតិអំពី​ការ​ប្រឆាំងនឹង​អំពើ​ពុករលួយ​ ​និង​បង្កើត​វេទិកាដាក់ពាក្យ​បណ្តឹងនៅតាមប្រព័ន្ធត្រួត​ពិនិត្យវិន័យ​និង​ឃ្លាំមើល​។

 

 បន្ទាប់ពី​សមាជ​បក្ស​កុម្មុយនិស្តចិន​លើកទី១៩​ប្រទេសចិន​នឹង​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​​ជាតិដើម្បី​ពិនិត្យ​អង្កេត​មន្ត្រី​សាធារណៈ​ដោយ​គ្រប់ជ្រុងជ្រោយ​  របាយការណ៍​នៃ​សមាជ​បក្ស​កុម្មុយនិស្តចិន​លើក​ទី១៩​បាន​លើកឡើងថា​ ប្រទេសចិន​នឹង​ជំរុញឲ្យ​ប្រព័ន្ធ​ត្រួតពិនិត្យ​បក្សនិងរដ្ឋ​កាន់តែ​ពេញលេញ​ តាក់តែង​ច្បាប់​ត្រួតពិនិត្យ​ជាតិ ​បង្កើត​គណៈកម្មាធិការ​ត្រួតពិនិត្យ​បួនថ្នាក់​ គឺ​ថ្នាក់ជាតិ​ ខេត្ត​ ទីក្រុង​និង​ស្រុក ​ដែល​បំពេញ​ការងារ​ជាមួយ​អង្គភាព​ត្រួតពិនិត្យ​វិន័យ​ក្នុង​ក្របខ័ណ្ឌ​​ដូចគ្នា​ក្នុង​កន្លែង​តែមួយ ​ដើម្បី​សម្រេច​ការគ្របដណ្តប់​ខាង​ការពិនិត្យ​អង្កេត​ចំពោះ​មន្ត្រី​សាធារណៈ​គ្រប់រូប​ដែល​ប្រើប្រាស់​អំណាច​សាធារណៈ​ ផ្តល់​សិទ្ធិ​​អនុវត្ត​ភារកិច្ច​និង​នីតិវិធី​ត្រួតពិនិត្យ​​ស្របច្បាប់​ទៅឲ្យ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ ។​ បង្កើន​ការត្រួតពិនិត្យ​អង្គការ​ កែសម្រួល​ការត្រួតពិនិត្យ​បែប​ប្រជាធិបតេយ្យ​ ដើរតួនាទី​ត្រួតពិនិត្យ​ទៅវិញ​ទៅមក​ក្នុង​ក្របខ័ណ្ឌ​ដូចគ្នា​ បង្កើន​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​នៅ​ពេលធម្មតា​ ព្រមទាំង​ជំរុញ​ការចុះ​ត្រួតពិនិត្យផ្នែក​​នយោបាយ​ឲ្យមាន​ភាពកាន់តែ​ស៊ីជម្រៅ 

 

ប្រទេសចិន​នឹង​បង្កើតស្ថាប័ន​ដឹកនាំ​ ​ត្រួតពិនិត្យនិង​គ្រប់គ្រង​ជាច្រើនទៀត​បន្ទាប់ពី​ការ​បើកធ្វើ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើកទី ១៩ក្នុង​របាយការណ៍​នៃ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើកទី​ ១៩ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ប្រទេសចិន​នឹង​បង្កើត​​ស្ថាប័ន​ដឹកនាំ​ ​ត្រួតពិនិត្យនិង​គ្រប់គ្រងជាច្រើន​ទៀត​​ក្នុងវិស័យ​​​​គ្រប់គ្រង​តាម​ច្បាប់​ អេកូ​ឡូស៊ី​ អធិការកិច្ច​និងយោធា​ជាដើម​​  ក្នុង​នេះបូក​​រួម​ទាំង​ ទីមួយ​ ​នឹង​បង្កើត​ក្រុម​ដឹកនាំនៃ​មជ្ឈិម​សម្រាប់​ការ​ធ្វើ​ឲ្យ​មាន​​នីតិរដ្ឋ​ដោយ​គ្រប់ជ្រុងជ្រោយ​ ​​ ដើម្បី​បង្កើន​ការដឹកនាំជា​ឯកភាព​​​​នូវកិច្ច​​កសាង​ប្រទេស​ចិន​មាន​នីតិរដ្ឋ​ ។  ទីពីរ​ នឹង​បង្កើត​ស្ថាប័ន​ត្រួតពិនិត្យនិង​​គ្រង់គ្រង​​ទ្រព្យសម្បតិ្តធនធាន​ធម្មជាតិជា​​កម្មសិទ្ធិ​រដ្ឋ​​និងអេកូឡូស៊ី​ធម្មជាតិ​ ដើម្បី​បំពេញ​ភារកិច្ច​​ជា​ឯកភាព​នូវ​ការគាំពារ​ធនធាន​ធម្មជាតិ​​ដែល​ជា​ទ្រពសម្បត្តិ​របស់​​ប្រជាជន​ចិន​គ្រប់រូប​​ បំពេញ​ភារកិច្ច​ជា​ឯកភាព​នូវ​ការ​គ្រប់គ្រងការ​ប្រើប្រាស់​​ដីកម្មសិទ្ធិរដ្ឋ​​ទាំង​អស់​ ការពារអភិរក្ស​និង​កែលម្អប្រព័ន្ធ​​អេកូ​ឡូស៊ី​  ព្រមទាំង​បំពេញ​ភារកិច្ច​ជា​ឯកភាព​នូវ​ការ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ការ​បញ្ចេញ​ជាតិ​ពុល​គ្រប់​ប្រភេទនិង​ការ​អនុវត្ត​ច្បាប់​នៅតាម​​ទីក្រុង​និង​ជនបទ​  ទី​បី​ នឹង​បង្កើត​គណៈកម្មាធិការ​អធិការកិច្ច​  ថ្នាក់​ គឺ​ថ្នាក់​ជាតិ​ ថ្នាក់​ខេត្ត​ ថ្នាក់​ក្រុង​និង​ថ្នាក់​ស្រុក​  ដើម្បី​​​សម្រេច​បាន​នូវការ​ត្រួតពិនិត្យ​ចំពោះ​អ្នក​​រដ្ឋការ​​ទាំង​អស់​  ទី​បួន​ នឹងបង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ក្នុង​គណៈកម្មការ​​​បក្សកុម្មុយនិស្ត​ចិន​ប្រចាំ​នៅ​ទីក្រុង​និង​ស្រុក​ ដើម្បី​បង្កើន​កម្លាំង​គ្រប់គ្រង​និង​ដោះស្រាយ​បញ្ហា​ពុករលួយ​​នៅ​តាម​មូលដ្ឋាន  ទីប្រាំ​ នឹង​បង្កើត​ស្ថាប័ន​គ្រប់គ្រង​និង​ធានារ៉ាប់រងចំពោះ​អតីត​យុទ្ធជន​ ដើម្បី​គាំពារ​សិទ្ធិនិង​ផលប្រយោជន៍​ស្របច្បាប់​របស់​ទាហាន​និង​គ្រួសារ​របស់​ទាហាន 

 

ការ​កាន់​អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន​មិន​ត្រឹម​តែ​ត្រូវ​ស្នេហា​ជាតិ​និង​ស្មោះ​ត្រង់​នឹង​បក្ស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ត្រូវ​មាន​សមត្ថភាព​ខ្ពស់​ទៀត   លោក​ស៊ី ​ជីនភីង​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ថា ​ការ​ដឹក​នាំ​ប្រទេស​សង្គម​និយម​ដ៏​ធំ​ដែល​មាន​ប្រជាជន​១៣០០លាន​នាក់​ បក្ស​កុម្មុយនិស្ត​ចិន​ត្រូវ​បង្កើន​ពង្រឹង​សមត្ថភាព​កាន់​អំណាច​ដោយ​គ្រប់​ជ្រុង​ជ្រោយ ​ក្នុង​នោះ​បូក​រួម​ទាំង​សមត្ថភាព​រៀន​សូត្រ​ សមត្ថភាព​ដឹក​នាំ​ផ្នែក​នយោបាយ​ សមត្ថភាព​កែ​ទម្រង់​និង​ច្នៃ​ប្រឌិត​ថ្មី ​សមត្ថភាព​អភិវឌ្ឍ​តាម​បែប​វិទ្យាសាស្រ្ត ​សមត្ថភាព​កាន់​អំណាច​តាម​ច្បាប់ ​សមត្ថភាព​ធ្វើ​ការងារ​បម្រើ​ប្រជាជន ​សមត្ថភាព​បំពេញ​ការងារ​និង​ទប់​ស្កាត់​ហានិភ័យ។​លោក​បាន​គូស​បញ្ជាក់​ទៀត​ថា​ បក្ស​កាន់​អំណាច​ត្រូវ​មាន​ផ្នត់​គំនិត​យុទ្ធ​សាស្រ្ត ​ផ្នត់​គំនិត​ច្នៃ​ប្រឌិត ​ផ្នត់​គំនិត​វិនិច្ឆ័យ​ ផ្នត់​គំនិត​គ្រប់គ្រង​តាម​ច្បាប់​និង​ផ្នត់​គំនិត​បន្ទាត់​ក្រហម​៕

 

 

<ចប់>

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ