ប្រទេសចិននឹង​ពន្លឿន​កំណែ​ទម្រង់ប្រព័ន្ធ​​អេកូ-​អរិយធម៌​ ដើម្បី​កសាង​ប្រទេស​ចិន​ដ៏​ស្រស់​ប្រិម​ប្រិយ​
2017-10-18 13:50:44  cri  Web Editor:Deng

ថ្លែង​ក្នុង​របាយការណ៍​ក្នុង​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ លោក​ស៊ី ជីនភីងបាន​លើក​ឡើង​​ថា ប្រទេសចិន​នឹង​ពន្លឿនកិច្ចកសាង​ប្រព័ន្ធ​​ច្បាប់​និង​ទិសដៅ​​ណែនាំ​នៃ​គោល​នយោបាយសម្រាប់​ពន្លឿន​ការបង្ក​​បង្កើត​ផល​និងការ​​ចំណាយ​បៃតង​ បង្កើត​ប្រព័ន្ធ​សេដ្ឋកិច្ច​សម្រាប់​ធ្វើ​ឲ្យ​មានភាព​ល្អ​ពេញ​លេញ​នូវ​ការអភិវឌ្ឍបែបវដ្ត​បៃតង​​និង​មាន​កាបូនទាប​ អភិវឌ្ឍ​ហិរញ្ញវត្ថុ​បៃ​តង​ បង្កើន​ការ​គ្រប់​គ្រង​ការ​បំពុល​​​ចំពោះ​ខ្យល់​អាកាស​ ទឹក​​ និង​ដី​ជាដើម លើក​កម្ពស់​ស្តង់​ដារ​កាត់​បន្ថយ​ការ​បញ្ចេញ​ធាតុ​បំពុល​ សកម្ម​ចូលរួម​ការ​គ្រប់​គ្រង​បរិស្ថាន​ទូទាំង​ពិភពលោក ផ្តោតសំខាន់​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ដ៏​លេច​ធ្លោ​ អនុវត្ត​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​​ដ៏​សំខាន់​ៗ​និងការ​ស្តារ​គម្រោង​សំខាន់ៗ​​ បង្កើត​យន្តការ​ស្តារ​អេកូ​ឡូស៊ី​ដែលមានទីផ្សារភាវូបនីយកម្ម​និង​ពិពិធកម្ម​ បង្កើត​ស្ថាប័ន​គ្រប់​គ្រងធនធាន​ធម្មជាតិនិង​​ទ្រព្យ​សម្បតិ្ត​ជា​កម្មសិទ្ធិរដ្ឋ​និង​គ្រប់​គ្រងអេកូឡូស៊ី​​ធម្មជាតិ​ បង្កើត​ប្រព័ន្ធ​អភិវឌ្ឍន៍​​និង​ការពារ​ដី​កម្មសិទ្ធិរដ្ឋ​ បង្កើត​ប្រព័ន្ធ​អភិរក្ស​ដី​ធម្មជាតិ​ដែល​ចាត់​ទុក​ឧទ្យាន​ជាតិ​​ជាតួ​អង្គ​​សំខាន់​ ។

របាយការណ៍​បាន​ប៉ាន់​ប្រមាណ​ថា អេកូ-​បរិស្ថាន​ប្រទេស​ចិន​នឹង​មាន​ភាព​ល្អ​ប្រសើរ​បង្គួរ​នៅ​ឆ្នាំ ២០៣៥ និង​សម្រេច​ជា​មូលដ្ឋាន​នូវ​គោលដៅ​​​កសាង​ប្រទេសចិន​​​ស្រស់​ប្រិមប្រិយ​​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ