របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានលើកឡើងថា ប្រទេសចិនដែលកំពុងឈានចូលយុគសម័យថ្មីបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការទូតសន្តិភាពដ៏ឯករាជ្យនិងម្ចាស់ការ គោរពសិទ្ធិជ្រើសរើសមាគ៌ាអភិវឌ្ឍដោយម្ចាស់ការរបស់ប្រជាជនគ្រប់ប្រទេស រក្សាគាំពារភាពយុត្តិធម៌អន្តរជាតិ ប្រឆាំងនឹងការបង្វិតបង្ខំអ្នកដទៃឲ្យធ្វើតាមគំនិតខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ និងប្រការដែលប្រទេសខ្លាំងធ្វើបាបប្រទេសទន់ខ្សោយ។
របាយការណ៍បានបញ្ជាក់ទៀតថា ប្រទេសចិនដាច់ខាតមិនយកការបង់ប្រយោជន៍របស់ប្រទេសដទៃដើម្បីអភិវឌ្ឍប្រទេសខ្លួននោះឡើយ ហើយក៏មិនលះបង់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួនដែរ មិនថាបុគ្គលណាក៏ដោយ ដាច់ខាតកុំនឹកស្រមៃថាចង់ឲ្យប្រទេសចិនលេបភាពជូរចត់ដែលបង្ខូចដល់ប្រយោជន៍ផ្ទាល់ខ្លួននោះ។ ប្រទេសចិនប្រកាន់ខ្ជាប់គោលនយោបាយការពារជាតិដែលមានលក្ខណៈការពារខ្លួន។ ការអភិវឌ្ឍរបស់ប្រទេសចិនមិនបង្កជាការគំរាមកំហែងដល់ប្រទេសដទៃនោះទេ។ មិនថាប្រទេសចចិនអភិវឌ្ឍដល់កម្រិតណាក្តី ក៏ដាច់ខាតមិនធ្វើអនុត្តរភាព និងមិនវាតទីឡើយ។