ក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា ការអនុវត្តគោលនយោបាយពង្រឹងកម្លាំងជាតិតាមរយៈការអប់រំ គឺជាវិស្វកម្មមូលដ្ឋាននៃដំណើរស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ចាំបាច់ត្រូវចាត់ទុកបុព្វហេតុអប់រំក្នុងឋានៈអាទិភាព។ ត្រូវជំរុញការអភិវឌ្ឍស្តីពីការសមាហរណកម្មផ្នែកអប់រំជាកាតព្វកិច្ចនៅតាមទីក្រុងនិងជនបទ យកចិត្តទុកដាក់ខ្ពស់ដល់ការអប់រំជាកាតព្វកិច្ចនៅតាមជនបទ ធ្វើឲ្យបានល្អនូវការងារអប់រំកុមារមុនពេលគ្រប់អាយុចូលរៀន ការអប់រំជាពិសេស និងការអប់រំតាមបណ្តាញអ៊ីនធើណេត ផ្សាយទូលាយការអប់រំថ្នាក់វិទ្យាល័យ, បង្កើនការកសាងសកលវិទ្យាល័យល្បីឈ្មោះនិងមុខជំនាញល្បីឈ្មោះ, ត្រូវជំរុញប្រព័ន្ធជួយឧបត្ថម្ហដល់សិស្សានុសិស្សឲ្យមានភាពកាន់តែពេញលេញ ដើម្បីជួយដល់កម្លាំងពលកម្មភាគច្រើនដាច់ខាត ដែលកើនឡើងថ្មីនៅតាមទីក្រុងនិងជនបទអាចទទួលបានការអប់រំថ្នាក់វិទ្យាល័យនិងឧត្តមសិក្សា។