ចំនួន​ជន​ក្រីក្រ​នៅ​ជនបទ​ប្រទេស​ចិននឹង​អាច​បម្រះ​ខ្លួន​ចេញពី​ភាព​ក្រីក្រ​ទាំង​អស់​នៅ​ឆ្នាំ​២០២០
2017-10-18 13:24:19  cri  Web Editor:Liu

  ​​​​​ ​  នៅ​ក្នុង​របាយការណ៍​នៃ​សមាជបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ ​លោក​XiJinping​បាន​គូសបញ្ជាក់ថា ​ត្រូវ​ធានា​ឲ្យ​ចំនួន​ជនក្រីក្រ​នៅ​ជនបទ​ដែល​ស្ថិត​នៅ​ក្រោម​ខ្សែបន្ទាត់​ក្រីក្រ​នៃ​​ប្រទេស​ចិន​អាច​បម្រះ​ខ្លួន​ចេញ​ពី​ភាព​ក្រីក្រ​នៅ​ឆ្នាំ​២០២០ ​លុប​បំបាត់​ស្រុក​ក្រីក្រ​ទាំង​អស់ ​ដោះស្រាយ​ភាពក្រីក្រ​តាម​តំបន់ទាំង​ស្រុង​ដើម្បី​អាច​ចាកចេញ​ពី​ភាពក្រីក្រ​ដោយ​ពិត​ប្រាកដ។

     ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​បក្ស​កុម្មុយនិស្ត​ចិន​នឹង​បំផុស​កម្លាំង​សង្គម ​ប្រទេស​និង​គណបក្សទាំង​មូល ​ប្រកាន់​ខ្ជាប់​យន្តការ​ការងារ​ដែល​ជួយ​ជន​ក្រីក្រ​និង​បម្រះខ្លួន​ចេញពី​ភាព​ក្រីក្រ​ដោយ​ប្រាកដប្រជា​ ប្រកាន់​ខ្ជាប់​យន្តការ​ការងារ​ដែល​មជ្ឈិមធ្វើ​ការ​ចាត់​ចែង​​ជា​ទូទៅ ​ខេត្ត​ទទួល​ខុសត្រូវ​រួម ​ទីក្រុង​និង​ស្រុក​ជា​អ្នក​អនុវត្ត​ ​ពង្រឹង​យន្តការ​ទទួល​ខុសត្រូវ​ដែល​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​និង​រដ្ឋបាល​ទទួល​ខុសត្រូវ​ជា​ទូទៅ ​ផ្តោត​លើការ​គួបផ្សំ​គ្នា​រវាង​ការ​ជួយ​ជន​ក្រីក្រ​និង​ការ​ជួយ​ផ្នែក​គំនិត​និង​ស្មារតី។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ