ទំនាស់​សំខាន់ៗ​ក្នុង​សង្គម​ប្រទេស​ចិន​មាន​ការ​កែប្រែយ៉ាង​ខ្លាំង
2017-10-18 11:00:06  cri  Web Editor:Liu

     នៅ​ក្នុងរបាយការណ៍​ថ្លែង​ក្នុង​​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ ​លោក​XiJinping​បាន​លើក​ឡើង​ថា​ ​នៅ​ក្នុង​យុគសម័យ​ថ្មី ​ទំនាស់​សំខាន់​ៗ​ក្នុង​សង្គម​ប្រទេស​ចិន​បាន​ក្លាយ​ទៅ​ជា​ទំនាស់​រវាង​តម្រូវ​ការ​ចំពោះ​ជីវភាព​ល្អ​ប្រសើរ​របស់​ប្រជាជន​ដែល​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ​និង​ការ​អភិវឌ្ឍ​ដោយ​អ​តុល្យភាព​និង​មិន​ពេញលេញ។

    លោក​XiJinping​បាន​មានប្រសាសន៍ថា​ ​ប្រទេស​ចិន​នឹង​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​​ដោយ​គ្រប់​ជ្រុងជ្រោយ​ ​ប្រជាជន​មិនគ្រាន់​តែ​លើក​ឡើង​នូវ​តម្រូវ​ការ​កាន់​តែ​ខ្ពស់​ចំពោះ​ជីវភាព​សម្ភារ​វប្បធម៌​ប៉ុណ្ណោះទេ ក៏​មាន​តម្រូវការ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃលើ​វិស័យ​ប្រជាធិបតេយ្យ​ ​នីតិប្បញ្ញត្តិ តុលាការ ​យុត្តធម៌ ​សុវត្ថិភាព​និង​​បរិស្ថាន​ជាដើម។​បញ្ហា​សំខាន់​នៅ​ប្រទេស​ចិនក្នុង​ពេល​បច្ចុប្បន្ននេះគឺ​អ​តុល្យភាព​និង​ភាព​មិន​ពេញលេញ​នៃ​ការ​អភីវឌ្ឍ​ ​នេះ​បាន​ក្លាយ​ទៅ​ជា​កត្កា​ជា​ឧបសគ្គ​សំខាន់​ក្នុង​ការ​​បំពេញតាម​តម្រូវការ​របស់​ប្រជាជន​ចំពោះ​ជីវភាព​ល្អប្រសើរ​ដែល​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ។​សភាការណ៍​ជា​មូលដ្ឋាន​របស់​ជាតិ​ដែល​ប្រទេស​ចិន​នឹង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​សង្គមនិយម​ក្នុង​រយៈពេល​យូរ​និង​ឋានៈអន្តរជាតិ​ដែល​ប្រទេស​ចិន​​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំ​បំផុត​លើ​ពិភពលោក​គឺ​មិន​បាន​កែ​ប្រែ​នោះ​ទេ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ