ការ​កាន់​អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន​មិន​ត្រឹម​តែ​ត្រូវ​ស្នេហា​ជាតិ​និង​ស្មោះ​ត្រង់​នឹង​បក្ស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ត្រូវ​មាន​សមត្ថភាព​ខ្ពស់​ទៀត
2017-10-18 15:18:24  cri  Web Editor:Ma
   លោក​ស៊ី ​ជីនភីង​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ថា ​ការ​ដឹក​នាំ​ប្រទេស​សង្គម​និយម​ដ៏​ធំ​ដែល​មាន​ប្រជាជន​១៣០០លាន​នាក់​ បក្ស​កុម្មុយនិស្ត​ចិន​ត្រូវ​បង្កើន​ពង្រឹង​សមត្ថភាព​កាន់​អំណាច​ដោយ​គ្រប់​ជ្រុង​ជ្រោយ ​ក្នុង​នោះ​បូក​រួម​ទាំង​សមត្ថភាព​រៀន​សូត្រ​ សមត្ថភាព​ដឹក​នាំ​ផ្នែក​នយោបាយ​ សមត្ថភាព​កែ​ទម្រង់​និង​ច្នៃ​ប្រឌិត​ថ្មី ​សមត្ថភាព​អភិវឌ្ឍ​តាម​បែប​វិទ្យាសាស្រ្ត ​សមត្ថភាព​កាន់​អំណាច​តាម​ច្បាប់ ​សមត្ថភាព​ធ្វើ​ការងារ​បម្រើ​ប្រជាជន ​សមត្ថភាព​បំពេញ​ការងារ​និង​ទប់​ស្កាត់​ហានិភ័យ។​លោក​បាន​គូស​បញ្ជាក់​ទៀត​ថា​ បក្ស​កាន់​អំណាច​ត្រូវ​មាន​ផ្នត់​គំនិត​យុទ្ធ​សាស្រ្ត ​ផ្នត់​គំនិត​ច្នៃ​ប្រឌិត ​ផ្នត់​គំនិត​វិនិច្ឆ័យ​ ផ្នត់​គំនិត​គ្រប់គ្រង​តាម​ច្បាប់​និង​ផ្នត់​គំនិត​បន្ទាត់​ក្រហម​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ