ប្រទេស​ចិន​នឹង​អនុវត្ត​យុទ្ធសាស្រ្ត​ស្តារ​និង​កសាង​ជនបទ​ឲ្យ​រុងរឿង
2017-10-18 11:44:11  cri  Web Editor:Ma

   លោកស៊ី ​ជីនភីង​បាន​លើក​ឡើង​នូវ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ស្តារ​និង​កសាង​ជនបទ​ឲ្យ​រុងរឿង​ជា​លើក​ដំបូង​ក្នុង​របាយការណ៍​នៃ​សមាជបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ ​យុទ្ធសាស្រ្ត​នេះ​បូក​រួម​ទាំង​ការ​កសាង​យន្តការ​និង​ប្រព័ន្ធ​គោល​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍដោយ​រួម​បញ្ចូល​គ្នា​និង​មាន​ភាព​ពេញលេញ​រវាង​ទី​ក្រុង​និង​ជនបទ ​បង្កើន​ការ​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ផ្នែក​កសិកម្ម​និង​ជនបទ​ ពង្រឹង​និង​ធ្វើ​ឲ្យ​ពេញ​លេញ​នូវ​ប្រព័ន្ធ​ធ្វើ​អាជីវកម្ម​ជា​មូលដ្ឋាន​នៅ​ជនបទ ​ព្រម​ទាំង​បន្ថែម​រយៈ​ពេល​៣០​ឆ្នាំ​ទៀត​សម្រាប់​ដីស្រែ​ម៉ៅ​ការ​ដែល​ដល់​ពេល​កំណត់ ​ជំរុញ​ការ​កែ​ទម្រង់​នៃ​របប​កម្មសិទ្ធិ​ជា​សមូហភាព​នៅ​ជនបទ​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ទ្រព្យ​សម្បត្តិ​របស់​កសិករ ​ពង្រឹង​និង​ពង្រីក​សេដ្ឋកិច្ច​ជា​សមូហភាព ​បង្កើត​ប្រព័ន្ធ​កសិផលិតកម្ម ​ប្រព័ន្ធ​ផលិតកម្ម ​ប្រព័ន្ធ​អាជីវកម្ម​ទំនើប ​និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​និង​គាំទ្រ​កសិកម្ម​មាន​ភាព​ពេញ​លេញ ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ស្វែង​រក​ការងារ​និង​បង្កើត​អាជីព ​ពង្រីក​ផ្លូវ​បន្ថែម​ប្រាក់​ចំណូល ​និង​កសាង​ប្រព័ន្ធ​គ្រប់គ្រង​ជនបទ​ឲ្យ​កាន់​តែ​ពេញ​លេញ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ