បក្សកម្មុយនិស្តចិន​គូសបញ្ជាក់​ពីការគាំទ្រ​សាលារដ្ឋបាល​និង​ប្រធានរដ្ឋបាល​នៃ​តំបន់​រដ្ឋបាលពិសេស​ហុងកុង​និង​ម៉ាកាវ​ក្នុងការ​បំពេញតួនាទី​តាមរដ្ឋធម្មនុញ្ញ
2017-10-18 14:15:22  cri  Web Editor:Xu

    របាយការណ៍​នៃសមាជ​បក្ស​កុម្មុយនិស្តចិន​លើកទី ១៩ បានគូសបញ្ជាក់ថា ប្រទេសមួយ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​គឺជា​ប្រព័ន្ធ​គ្រប់គ្រង​ដ៏​ល្អបំផុត​សម្រាប់​ហុងកុង​និង​ម៉ាកាវ​យកទៅ​អនុវត្ត​ក្នុងការរក្សា​ភាពរុងរឿង​និង​ស្ថិរភាព​រយៈពេលយូរ រដ្ឋាភិបាល​មជ្ឈិម​គាំទ្រ​សាលារដ្ឋបាល​និង​ប្រធានរដ្ឋបាល​នៃ​តំបន់​រដ្ឋបាលពិសេស​ក្នុងការអនុវត្ត​នយោបាយ​តាមច្បាប់ សកម្ម​ក្នុងការ​បំពេញការងារ ធានាដល់​ការកែលំអ​ជីវភាព​ប្រជាពលរដ្ឋ ជំរុញ​ប្រជាធិបតេយ្យ​ដោយមាន​របៀបរៀបរយ គាំពារ​ស្ថិរភាពសង្គម បំពេញតួនាទី​តាមរដ្ឋធម្មនុញ្ញ​សំដៅ​ការពារ​អធិបតេយ្យភាព សន្តិសុខ​និង​ផលប្រយោជន៍​ក្នុងការអភិវឌ្ឍ​របស់ជាតិ តាក់តែង​គោលនយោបាយ​និង​ប្រើវិធានការ​ដែល​ផ្តល់ភាពងាយស្រួល​និងមានភាពពេញលេញ​ដល់​ការមក​ធ្វើអាជីវកម្ម​នៅចិនដីគោក​របស់​ប្រជាពលរដ្ឋ​ហុងកុង​និងម៉ាកាវ ។

    របាយការណ៍​លើកឡើង​ទៀតថា ត្រូវតែ​ប្រកាន់ខ្ជាប់​គោលនយោបាយ​ពលរដ្ឋ​ហុងកុង​គ្រប់គ្រង​ហុងកុង​និង​ពលរដ្ឋម៉ាកាវ​គ្រប់គ្រង​ម៉ាកាវ​ដែលចាត់ទុក​ជនស្នេហាជាតិ​ជាតួអង្គសំខាន់ ពង្រីក​វិបុលភាព​នៃ​កម្លាំង​ស្នេហាជាតិ ស្នេហាហុងកុង​និង​ស្នេហាម៉ាកាវ បង្កើន​មនសិការ​និង​ស្មារតី​ស្នេហាជាតិ​នៃ​បងប្អូន​ជនរួមជាតិ​ហុងកុង​និង​ម៉ាកាវ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ