ពេលថ្លែងរបាយការណ៍នៅក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ថ្ងៃនេះ លោកស៊ីជីនភីងបានប្រកាសថា ឆ្លងតាមរយៈការខិតខំប្រឹងប្រែងអស់ពេលជាយូរ សង្គមនិយមដែលមានលក្ខណៈពិសេសចិនបានឈានចូលយុគសម័យថ្មី នេះគឺជាទិសដៅជាប្រវត្តិសាស្ត្រថ្មីនៃការអភិវឌ្ឍប្រទេសចិន ។ ប្រការនេះមានន័យថា ប្រជាជាតិចិនទទួលបានសមិទ្ធិក្នុងលក្ខណៈលោតផ្លោះដ៏មហិមាពីការក្រោកឈរឡើង ដល់ភាពមានធូរធាររហូតដល់ភាពខ្លាំងក្លា បានត្រួសត្រាយផ្លូវសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ឲ្យឆ្ពោះទៅកាន់ភាពទំនើបកម្ម ក៏ដូចជាបានផ្តល់ជាជម្រើសថ្មីសម្រាប់ប្រទេសនិងប្រជាជាតិដែលចង់ពន្លឿនការអភិវឌ្ឍផងចង់រក្សាលក្ខណៈឯករាជ្យរបស់ខ្លួនផង ហើយក៏បានរួមវិភាគទាននូវតម្រិះប្រាជ្ញាចិននិងគម្រោងផែនការចិនក្នុងការដោះស្រាយបញ្ហារបស់មនុស្សជាតិទៀតផង ។